Hunsen………….
សៀមរាប៖ផ្ទះ១ខ្នងនៅភូមិទំលាប់ក្នុងឃុំគោកដូងស្រុកអង្គរជុំត្រូវភ្លើងឆាបឆេះអស់ស្ទើរទាំងស្រុង កាលពីវេលាម៉ោង ១៥និង១៥នាទីរសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ។ លោកឧត្តមសេនីយ៍ត្រីភឹងសម្បត្តិស្នងការរងនគរបាលខេត្តទទួលផែនបង្ការពន្លត់អគ្គិភ័យ និង សង្គ្រោះ បានឱ្យដឹងថាមានករណីភ្លើងឆេះផ្ទះមួយបានកើតឡើងស្ថិតនៅក្នុងភូមិទំលាប់ឃុំគោកដូងស្រុកអង្គរជុំខេត្តសៀមរាប។ជារបស់ឈ្មោះប្លោកហៅភេទប្រុសអាយុ៥៧ឆ្នាំតួនាទីជាអនុភូមិទំលាប់និងប្រពន្ធឈ្មោះសុចលឿអាយុ៦០ឆ្នាំ។ ផ្ទះដែលឆេះនេះមានទំហំ៦ម៉ែត្រគុណនឹង៦.៥ម៉ែត្រដំបូលប្រក់ស័ង្កសីជញ្ជាំងក្តារខូចខាតប្រមាណ៨០ភាគរយ។ក្នុងនោះឆេះស្រូវអស់ចំនួន៣ការ៉ុងនិងលុយខ្មែរមួយចំនួនប៉ុន្តែមិនបានធ្វើឱ្យរងគ្រោះដល់មនុស្សឡើយ។លោកបានបន្តថាមូលហេតុដែលឆេះនេះគឺបណ្តាលមកបើកហ្គាសស្ងោរទឹកស្ករទុកចោល៕
បន្ទាយមានជ័យ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានបង្ហាញជាលើកដំបូងនូវអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩មានទារកនិងកុមារផងរយៈពេល៤ថ្ងៃសរុប២៤៤នាក់ គឺពីថ្ងៃ២៥,២៦,២៧ដល់២៨ខែមេសាឆ្នាំ២០២១។ក្រោយផ្ទុះឡើងនូវករណីកូវីដ១៩ សហគមន៍ដែលរកឃើញមុនគេលើជនជាតិឥណ្ឌូនេស៊ី មុខរបបរអ្នកដើរទីផ្សារ(Marketing) ម្នាក់ស្នាក់នៅបុរីដួងច័ន្ទភូមិសាមគ្គីមានជ័យសង្កាត់ប៉ោយប៉ែតក្រុងប៉ោយប៉ែត ។ តាមលទ្ធផលនៃការវិភាគវត្ថុសំណាករកមេរោគកូវីដ១៩ រដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងសេចក្តីជូនដំណឹងចុះថ្ងៃទី៣០ខែមេសាឆ្នាំ២០២១ បានបង្ហាញថា៖មានជនជាតិឥណ្ឌូនេស៊ី,ចិន,ថៃ និងភាគច្រើនខ្មែរដែលភាគច្រើនស្នាក់នៅរស់នៅក្នុងភូមិសាមគ្គីមានជ័យភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែតនិងមួយចំនួនទៀតនៅភូមិ សង្កាត់និងឃុំឯទៀតក្នុងខេត្តបន្ទាយមានជ័យ៕ដោយៈសៅវ៉ាន់ឌី
ភ្នំពេញ៖វេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែកុម្ភៈនេះសម្ដេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ជាឱ្យមន្ដ្រីដែលទទួលខុសត្រូវ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានចុះទៅចាប់ សត្វក្ងោកចំនួន២០ក្បាលនៅផ្ទះពលរដ្ឋ ក្នុងស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង យកទៅប្រគល់ជូនម្ចាស់គេវិញដល់ផ្ទះនៅថ្ងៃនេះ។ការបញ្ជារបស់សម្ដេចតេជោ ហ៊ុនសែន បន្ទាប់ពីសម្ដេចទទួលបាននូវសំណូមពរពីមជ្ឈដ្ឋាននានា ក្រោយមន្ដ្រីរដ្ឋបាលព្រៃឈើ ចុះទៅចាប់សត្វក្ងោករបស់ប្រជាពលរដ្ឋដែលចិញ្ចឹមលក្ខណៈគ្រួសារ ខណ:ដែលសម្ដេចក៏ជាអ្នកចិញ្ចឹមសត្វក្ងោកនេះដែរ។សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា “ខ្ញុំសូមចេញបទបញ្ជាបន្ទាន់ សូមឱ្យអ្នកទទួលខុសត្រូវ ដែលបានយកសត្វក្ងោកចេញពីផ្ទះរបស់ក្រុមគ្រួសារដែលចិញ្ចឹមសត្វនោះ យកទៅជូនដល់ផ្ទះគាត់វិញតែម្ដង។ ខ្ញុំមិនយល់ស្របនឹងទង្វើបែបនេះនោះទេ យើងគួរតែលើកទឹកចិត្តឱ្យពលរដ្ឋចិញ្ចឹមសត្វដែលជិតផុតពូជ ប្រសើរជាងទៅចាប់សត្វដែលពលរដ្ឋខំចិញ្ចឹមយកមកទុកនៅទីកន្លែងមួយ ដែលមិនយូរប៉ុន្មានសត្វនេះនឹងស្លាប់ ប្រសិនបើខ្វះការថែទាំ ខ្វះការយកចិត្តទុកដាក់”។គួររំលឹកថានៅប៉ុន្មានថ្ងៃថ្មីៗកន្លងទៅនេះ មានផ្ទុះការរិះគន់យ៉ាងខ្លាំងលើមន្ត្រីជំនាញ ដែលបានបង្ក្រាបករណីសត្វក្ងោកចិញ្ចឹម របស់ពលរដ្ឋនៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង។ដោយសារមានការដកហូតសត្វក្ងោកនោះ ហើយបានឱ្យម្ចាស់បង់ប្រាក់ផាកពិន័យចំនួន៩លានរៀល ។ជាហេតុធ្វើឱ្យមានការជជែកវែកញែក រកខុសត្រូវ ស្ទើរតែពេញមួយប្រទេស។ការចិញ្ចឹមសត្វក្ងោកនេះ ឬសត្វព្រៃនេះគឺមិនមែនកើតមានតែនៅក្នុងស្រុកបរិបូរណ៌មួយប៉ុណ្ណោះទេ ៕ដោយ៖សហការី