សន្តិសុខ

បញ្ជូនក្រុមជនសង្ស័យ៣នាក់ទៅតុលាការពាក់ព័ន្ធករណីគ្រឿងញៀន

ស្ទឹងត្រែង៖កម្លាំងនគរបាលខេត្តស្ទឹងត្រែងនៅព្រឹកថ្ងៃទី១៣ ខែសីហានេះបានបញ្ជូនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីគ្រឿងញៀនទៅតុលាការដើម្បីចាត់ការតាមនីតិវិធី។មន្ត្រីជំនាញបានឱ្យដឹងថា កាលពីថ្ងៃទី១០ ខែសីហាឆ្នាំ២០២២កម្លាំងនគរបាលបានចាប់ជនសង្ស័យចំនួន៣នាក់នៅម្តុំក្បាលកោះឈើទាលតូច ឃុំព្រះរំកិល ស្រុកបុរីអូរស្វាយសែនជ័យ។ជនសង្ស័យឈ្មោះវនប៉ៅអាយុ៣០ឆ្នាំ-ឈ្មោះថងភិនអាយុ៣៩ឆ្នាំត្រូវជាប្រពន្ធនិងឈ្មោះដនឡបភេទប្រុសអាយុ៣៥ឆ្នាំ។

ទាំង៣នាក់រស់នៅភូមិ-ឃុំខាងលើ។រីឯវត្ថុតាំងដកហូតបានគ្រឿងញៀនមេតំហ្វេតាមីនចំនួន១៨៤គ្រាប់។ក្រោយពីបង្ក្រាបករណីគ្រឿងញៀនខាងលើនេះមន្ត្រីនគរបាលជំនាញប្រឆាំងគ្រឿងញៀន ខេត្តក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការ៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *