សន្តិសុខ

ចាប់ជនត្រូវចោទ២នាក់អនុវត្តតាមដីកាតុលាការពាក់ព័ន្ធករណីឃាតកម្ម

កណ្ដាល៖កម្លាំងនគរបាលស្រុកអង្គស្នួលបានចាប់ជនត្រូវចោទ២នាក់ដោយអនុវត្តតាមដីកាតុលាការខេត្តកណ្ដាលពាក់ព័ន្ធករណីឃាតកម្មគិតទុកជាមុន។

មន្ត្រីនគរបាលស្រុកអង្គស្នួលបានឱ្យដឹងថា ការស្រាវជ្រាវចាប់ខ្លួននេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៤ ខែសីហាឆ្នាំ២០២២នៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។បុរសជាប់ចោទឈ្មោះ ធី សុផាក់ ហៅផាក់ អាយុ១៦ឆ្នាំនៅភូមិចំបក់ធំ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ។ចាប់ខ្លួនតាមដីកាពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុនដែលប្រព្រឹត្តនៅរមណីយដ្ឋានជន្លង់ម្លូ ភូមិចុងបឹង ឃុំម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្ដាលកាលពីថ្ងៃទី៣០ ខែមករាឆ្នាំ២០២១កន្លងទៅ។

ជនត្រូវចោទទី២-ឈ្មោះឃឿន ចាន់រិត ហៅប៉ាក អាយុ២៦ឆ្នាំនៅភូមិព្រៃពពេល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យចាប់ខ្លួនតាមដីកាពីបទប៉ុនប៉ងឃាតកម្មគិតទុកជាមុន ប្រព្រឹត្តនៅទីតាំងខាងលើជាមួយគ្នា។ក្រោយពីចាប់ខ្លួនបុរសទាំង២នាក់កម្លាំងផ្នែកជំនាញបានកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី៕

rsc