សន្តិសុខ

សមត្ថកិច្ចចាប់ជនសង្ស័យ៣នាក់និងគ្រឿញៀនចំនួន៤កញ្ចប់ធំ

ឧត្តរមានជ័យ៖ ជនសង្ស័យប្រុសស្រីចំនួន៣នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀននៅត្រង់ភូមិសែនសុខ ឃុំទំនប់ដាច់ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យកាលពីរំលងអធ្រាត្រចូលថ្ងៃទី១៥ ខែសីហាឆ្នាំ២០២២។មន្ត្រីនគរបាល ស្រុកត្រពាំងប្រាសាទបានឱ្យដឹងថា កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនចាប់ជនសង្ស័យ៣នាក់និងឆែកឆេររកឃើញគ្រឿងញៀនមួយចំនួន។ជនសង្ស័យប្រុសស្រីឈ្មោះ ភឹម ពិសី អាយុ ៣៣ឆ្នាំ -ឈ្មោះ ឡាច លី ដា ភេទស្រី អាយុ៣៧ឆ្នាំនិងឈ្មោះ ឡាច អិថ ទាំង៣នាក់ រស់នៅភូមិ-ឃុំខាងលើ។វត្ថុតាងដកហូតបានរួមមានគ្រឿងញៀនប្រភេទមេតំហ្វេតាមីន (ICE) ចំនួន៤កញ្ចប់-ទូរសព្ទ២គ្រឿង-កាបូបស្ពាយ១-សម្ភារសម្រាប់ជក់គ្រឿងញៀន និងសម្ភារ សម្រាប់ការវេចខ្ចប់មួយចំនួនទៀត។បច្ចុប្បន្នជនសង្ស័យខាងលើនិងវត្ថុតាងបានឃាត់ខ្លួនរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកដើម្បីកសាងសំណុំរឿងបញ្ជូនទៅផ្នែកជំនាញខេត្តដើម្បីចាត់ការបន្ត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *