Featured សន្តិសុខ

រថយន្តដឹកស៊ីម៉ង់ត៍បើកបុកជាមួយរថយន្តតូចនិងបន្តបុកម៉ូតូ២គ្រឿងទៀតបណ្ដាលឱ្យស្រ្តី៣នាក់ស្លាប់

ខេត្តព្រះវិហារ៖រថយន្តដឹកស៊ីម៉ង់ត៍បានបើកបុករថយន្តហាយឡែនឌ័រដែលចេញពីកន្លែងស្ថានីយ៍ប្រេងហើយរថយន្តបង្កបានជ្រុលទៅបុកម៉ូតូ២គ្រឿងទៀតបណ្ដាលឱ្យស្រ្តី៣នាក់ស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅលើកំណត់ផ្លូវជាតិលេខ៦២ស្ថិតនៅក្នុងភូមិម៉ស៊ែតឃុំប៉ាហាលក្រុងខេត្តព្រះវិហារកាលពីម៉ោងជិត១០ថ្ងៃទី១១ខែមករាឆ្នាំ២០២១នេះ។

ប្រភពព័ត៌មានបានឱ្យដឹងថា៖គ្រោះថ្នាក់ចរាចរបង្កឡើងដោយរថយន្តដឹកស៊ីម៉ង់ត៍ពាក់ផ្លាកលេខភ្នំពេញ3E9321បើកបរនៅលើកំណាត់ផ្លូវជាតិលេខ៦២ក្នុងល្បឿនលឿន។លុះមកដល់ចំណុចកើតហេតុរថយន្តបង្កបានបើកបុករថយន្តហាយឡិនឌ័រពាក់ផ្លាកលេខភ្នំពេញ2AH6172ដែលបើកចេញពីស្ថានីយចាក់ប្រេងបណ្ដាលឱ្យរថយន្តខ្ទាតធ្លាក់ផ្លូវ។

ប្រភពបានបន្តថា៖ពេលនោះរថយន្តបង្កមិនទាន់អស់ល្បឿនបានទៅបុកម៉ូតូចំនួន២គ្រឿងទៀតបណ្ដាលឱ្យស្ត្រីចំនួន៣នាក់បានស្លាប់ភ្លាមៗនៅកន្លែងក្នុងនោះមានក្មេងស្រីសិស្សសាលាម្នាក់ផងដែរ។ក្រោយពីបង្កហេតុអ្នកបើកបររថយន្តដឹកស៊ីម៉ងត៍បានរត់គេចខ្លួនបាត់។បន្ទាប់មកសមត្ថកិច្ចផ្នែកចរាចរខេត្តបានយកមធ្យាយទាំងពីរទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តព្រះវិហារដើម្បីចាត់ការបន្ត៕វ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *