សន្តិសុខ

អ្នករើសអេតចាយបង្កាត់ភ្លើងទុកចោលបង្កឆាបឆេះផ្ទះល្វែងនៅខណ្ឌច្បារអំពៅ

ភ្នំពេញ៖អគ្គិភ័យកើតចេញពីអ្នករើសអេតចាយបង្កាត់ភ្លើងទុកចោលបណ្តាលឱ្យឆាបឆេះផ្ទះល្វែងមួយកន្លែងដែលជនអនាថាមកស្នាក់នៅបណ្ដោះអាសន្ន។ហេតុការណ៍បានកើតឡើងនៅតាមផ្លូវជាតិលេខ១ក្នុងភូមិក្ដីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅកាលពីរំលងអធ្រាត្រ ចូលថ្ងៃទី៨ ខែសីហាឆ្នាំ២០២២។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ផ្ទះ៤ល្វែងដែលធ្វើហើយម្ចាស់ទុកចោលជាច្រើនខែមកហើយ។ក្រោយមកក៏មានក្រុមអ្នករើសអេតចាយមកស្នាក់នៅបែបអនាធិបតេយ្យ។ខណៈនោះមានបុរសម្នាក់បានបង្កាត់ភ្លើងបណ្ដាលឱ្យឆាបឆេះរាលដាលយ៉ាងសន្ធោរសន្ធៅបង្កការភ្ញាក់ផ្អើល។នៅយប់កើតហេតុស្រាប់តែមានអណ្ដាតភ្លើងឆាបឆេះកាន់តែខ្លាំងឡើងពលរដ្ឋបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាននិងកម្លាំងជំនាញចេញរថយន្តបង្ការសង្គ្រោះអគ្គិភ័យជាច្រើនគ្រឿងមកបាញ់ទឹកពន្លត់។ជំនាញបានប្រើពេលបាញ់ទឹកប្រហែល១ម៉ោងដោយប្រើទឹកអស់៥គ្រឿងតែមិនបណ្ដាលឱ្យមនុស្សរងគ្រោះថ្នាក់ទេ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *