សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន​និង​កាំភ្លើង​ច្រើន​ដើម​ទៅតុលាការ

ស្ទឹងត្រែង៖នគរបាលបានចាប់ជនសង្ស័យមា្នក់ពាក់ព័ន្ធជួញដូរគ្រឿងញៀនជាមួយកាំភ្លើងខ្លីកែច្នៃជាច្រើនដើមហើយបានកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការនៅថ្ងៃនេះ។សមត្ថកិច្ចបានឱ្យដឹងថា បុរសម្នាក់​រួម​និង​គ្រឿង​ញៀន​ជាមួយ​កាំភ្លើង​ខ្លីកែច្នៃ​​៣ដើម​ត្រូវ​បាន​កម្លាំង​នគរបាលចាប់បាននៅភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែងកាលពីថ្ងៃទី៧ ខែកញ្ញា​។ជនសង្ស័យឈ្មោះ ឡឹក ថន ហៅចក់ភេទប្រុស អាយុ២២ឆ្នាំនៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់។ ​មន្ត្រីដដែលបានបន្តថា ក្នុងការបង្រ្កាបនេះចាប់បានវត្ថុតាងគ្រឿងញៀនប្រភេទមេតំហ្វេតាមីនក្រាម ពណ៌សថ្លា ICE ១កញ្ចប់-សម្ភារសម្រាប់ជក់មួយចំនួន-កាំភ្លើងខ្លីកែច្នៃបាញ់រំសេវ១ដើម-និងកាំភ្លើងកែច្នៃបាញ់ហ្គាស់២ដើម៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *