ព័ត៌មានសង្គម សន្តិសុខ

ម៉ូតូនិងម៉ូតូបុកគ្នាបង្កឱ្យស្ត្រីសាលាខណ្ឌម្នាក់ស្លាប់និងរបួសធ្ងន់២នាក់

ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូឌុបប្រពន្ធឆ្លងផ្លូវត្រូវម៉ូតូ១គ្រឿងទៀតបើកល្បឿនលឿនមកបុកពេញទំហឹងបណ្តាលឱ្យស្ត្រីជាមន្ត្រីសាលាខណ្ឌមានជ័យុម្នាក់បានស្លាប់។រីឯអ្នកបើកម៉ូតូទាំង២រងរបួសធ្ងន់សងខាង។ហេតុការណ៍នេះដ៏រន្ធត់នេះបានកើតឡើងនៅមុខច្រកចូលសាលាខណ្ឌមានជ័យតាមមហាវិថី ៦០ម៉ែត្រ ក្នុងភូមិព្រែកតាឡុង៣ សង្កាត់ចាក់អង្រែក្រោមខណ្ឌមានជ័យកាលពីព្រឹកថ្ងៃទី៣ ខែតុលា។ប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុមានម៉ូតូម៉ាកហុងដាឌ្រីមផ្លាកលេខភ្នំពេញ 1BB 9545 ជិះដោយបុរសឌុបប្រពន្ធដែលជាមន្ត្រីសាលាខណ្ឌមានជ័យពីជើងទៅត្បូង។មកដល់ មុខច្រកចូលសាលាខណ្ឌមានជ័យក៏បានឆ្លងផ្លូវដល់ផ្លូវម្ខាងទៅហើយ។ពេលនោះស្រាប់តែមានម៉ូតូផ្លាកលេខកំពត1R -1805 ក្នុងល្បឿនលឿន មកបុកចំកណ្តាលម៉ូតូស្ត្រីឈ្មោះ តុប ស៊ីវហ៊ុន ជាមន្ត្រីសាលាខណ្ឌមានជ័យពេញទំហឹងខ្ទាតមនុស្សជាង១០ម៉ែត្របណ្តាលឱ្យស្ត្រីរូបនោះបានស្លាប់និងអ្នកបើកបររងរបួសធ្ងន់សងខាង ។ចំណែកម៉ូតូខួចខាតយ៉ាងដំណំទាំង២គ្រឿង៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *