ព័ត៌មានសង្គម សន្តិសុខ

ឃុំខ្លួនស្ត្រីអ្នកទទួលបញ្ចាំម៉ូតូម្នាក់ពីបទទទួលផលចោរកម្ម

ភ្នំពេញ៖តុលាការភ្នំពេញកាលពីថ្ងៃទី១ ខែតុលាបានឃុំខ្លួនស្ត្រីអ្នកទទួលបញ្ចាំម៉ូតូម្នាក់ដាក់ពន្ធនាគារ បណ្តោះអាសន្ន ពីបទទទួលផលចោរកម្ម រង់ចាំបើកសវនាការពេលក្រោយ។សូមរំលឹកថា នគរបាលរាជធានីភ្នំពេញកាលពី ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ បានចុះឆែកឆេរ និងត្រួតពិនិត្យទីតាំង សេវាទទួលបញ្ចាំ ដែលមានស្លាកយីហោ ហុករ៉ាស៊ីង ផ្ទះលេខ៣៥បេអឺ០ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក ដោយបានរកឃើញម៉ូតូចំនួន៧៣គ្រឿង។ក្នុងនោះមានបណ្ណសម្គាល់យានយន្តបញ្ជាក់ច្បាស់លាស់ ២០គ្រឿង។ចំណែកម៉ូតូចំនួន ៥៣ គ្រឿងទៀត ពុំមានឯកសារមកផ្ទៀងផ្ទាត់ទេ។ក្រុមប្រតិបត្តិការបានដកហូត និងរក្សាទុកម៉ូតូចំនួន៧៣គ្រឿង នៅក្នុងទីតាំងខាងលើ ដោយប្រគល់ឲ្យឈ្មោះ ហុក ឌីណា ជាអ្នកគ្រប់គ្រងថែរក្សាទុកជាបណ្តោះអាសន្ន ដោយពុំមានការបាត់បង់ឬចល័តម៉ូតូចេញពីទីតាំងខាងលើ រង់ចាំការសម្រេចជាក្រោយ។ក្នុងនោះបានឃាត់ខ្លួនឈ្មោះ តាន់ មុនីរ័ត្ន ភេទស្រី អាយុ៤១ឆ្នាំ អ្នកទទួលបញ្ចាំ និងចាមេការក្នុងទីតាំងខាងលើ បញ្ជូនទៅតុលាការហើយត្រូវឃុំខ្លួន ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *