ព័ត៌មានសង្គម សន្តិសុខ

ក្មេងស្រី៤នាក់ជិះទូកលេងក៏លិចលង់ទឹកស្លាប់ម្នាក់សង្គ្រោះបាន៣នាក់

បន្ទាយមានជ័យ៖ក្មេងស្រី៤នាក់បាននាំគ្នាជិះទូកលេងក៏លិចហើយលង់ទឹកស្លាប់ម្នាក់សង្គ្រោះបាន៣នាក់នៅអូរក្បែរព្រំដែនកម្ពុជា-ថៃ ភូមិក្បាលកោះ ក្រុងប៉ោយប៉ែតកាលពីល្ងាចថ្ងៃទី៤ ខែតុលា។អ្នកភូមិបានឱ្យដឹងថា ក្មេងស្រីដែលស្លាប់ឈ្មោះ ស្រី ថេង អាយុ១៨ឆ្នាំនៅក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។មុនកើតហេតុមានក្មេងស្រីចំនួន៤នាក់ពួកគេបាននាំគ្នាជិះទូកលេងនៅអូរក្បែរព្រំដែននិងឆ្លងទៅយកឌុយបញ្ចូលថ្មទូរសព្ទនៅត្រើយម្ខាងទៀត ។ពេលអុំទៅដល់ពាក់កណ្តាលអូរក៏ស្រាប់តែលិចទូកបណ្តាលឱ្យក្មេងស្រីម្នាក់លង់ទឹកបាត់តែម្តង។កំពុងកើតហេតុអ្នកភូមិនាំគ្នាទៅជួយមុជរាវរកឃើញសពម្នាក់និងសង្គ្រោះបាន៣នាក់ ។បច្ចុប្បន្នសពត្រូវបានសាច់ញាតិយកតម្កល់នៅវត្តបាលិលេយ្យក្រុងប៉ោយប៉ែតដើម្បីធ្វើបុណ្យ ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *