ព័ត៌មានសង្គម សន្តិសុខ

ខ្យល់កន្ត្រាក់បង្កឱ្យបាក់ដើមឈើសង្កត់ផាស្អេបខូចខាតយ៉ាងដំណំម្ចាស់របួស

ភ្នំពេញ៖ភ្លៀងលាយឡំជាមួយខ្យល់កន្ត្រាក់បណ្ដាលឱ្យដើមឈើចំនួន៦-៧ដើមបានបាក់និង១ដើមសង្កត់លើផាស្អេប១គ្រឿងខូចខាតយ៉ាងដំណំរីឯម្ចាស់រងរបួស។ឧបទ្ទវៈហេតុធម្មជាតិនោះបានកើតឡើងនៅមុខខ្លោងទ្វារវត្តវិហារឃួន មហាវិថីសហព័ន្ធរុស្ស៊ី ជាប់របងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ក្នុងខណ្ឌពោធិ៍សែនជ័យកាលពីយប់ថ្ងៃ ទី៤ ខែតុលា។មន្ត្រីមូលដ្ឋានបានឱ្យដឹងថា ម្ចាស់ផាស្អេបឈ្មោះ ហេង គឹមសាធ  អាយុ៣៧ឆ្នាំ ស្រុកកំណើតនៅខេត្តកំពង់ឆ្នាំង ។មន្ត្រីដដែលបានបន្តថា មុនកើតហេតុមានផាស្អេបបើកតាមផ្លូវសហព័ន្ធរុស្ស៊ីពីលិចទៅកើតក្នុងល្បឿនយឺត។ពេលកំពុងភ្លៀងមានទាំងខ្យល់កន្ត្រាក់ផងស្រាប់តែដើមឈើ៦-៧ដើមបានបាក់។ ក្នុងនោះមាន១ដើមឈើបាក់សង្កត់លើផាស្អេបបណ្ដាលឱ្យអ្នកបើកបររងរបួសក្បាលនិងផាស្អេបខួចខាតយ៉ាងដំណំ។ក្រោយកើតហេតុ ម្ចាស់ផាស្អេបបានស្នើសុំដល់សាលារាជធានីភ្នំពេញឱ្យជួយដោះស្រាយ នូវការខូចខាតផាស្អេបរបស់គាត់ផងដោយរូបគាត់ខ្វះខាតថវិកាជួសជុល ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *