សន្តិសុខ

​ជិះ​ម៉ូតូ​លឿន​ជ្រុល​ទៅបុក​រថយន្ត​ដឹក​ដី​ពីក្រោយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​

ភ្នំពេញ​៖​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ស្កុប​ពី​ក្នុង​ល្បឿន​លឿន​ក៏​ជ្រុល​ទៅបុក​រថយន្ត​បែន​ដឹក​ដី​ពីក្រោយ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​។​ហេតុការណ៍​បានកើត​ឡើង​នៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤​ក្នុង​សង្កាត់​កន្ទោក​ខណ្ឌ​កំបូល​កាលពី​យប់​ថ្ងៃទី​១៤​ខែធ្នូ​ឆ្នាំ​២០១៩ ។​

​សាក្សី​បានឱ្យដឹងថា​គេ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ស្កុប​ពី​ពណ៌​សលាយ​ក្រហម​ពាក់​ស្លាក​ភ្នំពេញ​1FT.9537​ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន​។​លុះ​ទៅ​ចំណុចកើតហេតុ​ក៏​ជ្រុល​ទៅបុក​រថយន្ត​បែន​ដឹក​ដី​ពីក្រោយ​បណ្តាលឱ្យ​អ្នកបើកបរ​ម៉ូតូ​រងរបួស​ធ្ងន់​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ​សង្គ្រោះបន្ទាន់​ភ្លាមៗ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *