សន្តិសុខ

​ពេទ្យ​វៀតណាម​ម្នាក់​ចាក់​ថ្នាំ​ឱ្យ​មនុស្ស​ស្លាប់​ត្រូវ​ចាប់ខ្លួន​នៅ​ស្រុក​ស្វាយ​លើ​ ​ ​

​សៀមរាប​៖​គ្រូពេទ្យ​ជនជាតិ​វៀតណាម​ម្នាក់​ប្រកបមុខរបរ​ចាក់​ថ្នាំ​តាម​ភូមិ​បាន​ចាក់ឱ្យ​ប្រជាពលរដ្ឋ​បណ្តាលឱ្យ​ស្លាប់​ម្នាក់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​។​ការឃាត់ខ្លួន​ធ្វើឡើង​នៅ​នៅផ្ទះ​គ្រូពេទ្យ​ក្នុងភូមិ​ជប់​រំដេង​ឃុំ​កន្ទួតស្រុក​ស្វាយ​លើ​ខេត្តសៀមរាប​កាលពី​ល្ងាច​ថ្ងៃទី​១៤ ខែធ្នូ​ឆ្នាំ ២០១៩ ។​

​មន្ត្រីនគរបាល​បានឱ្យដឹងថា គ្រូពេទ្យ​ភូមិ​ដែល​ចាប់ខ្លួន ឈ្មោះ ម៉ៅ សំអឿន ភេទ​ប្រុស អាយុ​៧៦​ឆ្នាំ ជនជាតិ​វៀតណាម​ស្នាក់នៅ​ភូមិ​ជប់​រំដេង​ឃុំ​កន្ទួតស្រុក​ស្វាយ​លើ​។​គ្រូពេទ្យ​រូបនោះ​បាន​ព្យាបាល​ដោយ​ចាក់​ថ្នាំ បុរស​ម្នាក់ ឈ្មោះ​ពោ​ទឹម​ភេទ​ប្រុស​អាយុ​៥៨​ឆ្នាំ​រស់នៅ​ក្នុងភូមិ​ឃុំ​ជាមួយគ្នា​បណ្តាលឱ្យ​ស្លាប់ នៅក្នុង​ផ្ទះ​លោកគ្រូ​ពេទ្យ​តែម្តង​។​

​សមត្ថកិច្ច​បន្តថា​ក្រោយ​ចាប់ខ្លួន​ទទួលលទ្ធផល​បាន​គ្រូពេទ្យ​ប្រកបមុខរបរ​គ្មាន​លិខិតអនុញ្ញាត​ពី​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ដោយ​ព្យាបាល​ខុស​បច្ចេកទេស​។​ជនសង្ស័យ​ត្រូវបាន​នាំខ្លួន​ទៅធ្វើ​ការសាកសួរ​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្វាយ​លើ​និង​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​នា​ព្រឹក​ថ្ងៃទី​១៥​ខែធ្នូ​នេះ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *