សន្តិសុខ

សមត្ថកិច្ចចាប់​ជនសង្ស័យ​៥នាក់​ពាក់ព័ន្ធគ្រឿងញៀន

​កំពង់ឆ្នាំង​៖សមត្ថកិច្ចខេត្តកំពង់ឆ្នាំងបានចាប់ក្រុមជនសង្ស័យ​ចំនួន៥នាក់​រួម​និង​វត្ថុតាង​គ្រឿងញៀន​មួយចំនួន​។លោកវរសេនីយ៍ឯក ហ៊ុយ វាសនា ស្នងការរង​នគ​បាល​ខេត្តកំពង់ឆ្នាំងផ្នែក​ប្រឆាំង​គ្រឿងញៀន​បានឱ្យដឹង​ថា​ សមត្ថកិច្ចបានចាប់ខ្លួនក្រុមជនសង្ស័យចំនួន៥នាក់រួមនិងវត្ថុតាងគ្រឿងញៀនមួយចំនួននៅភូមិធម្មយុត្តិសង្កាត់ប្អេរក្រុងកំពង់ឆ្នាំងកាលពីរំលងអធ្រាត្រចូលថ្ងៃទី១១ខែតុលាឆ្នាំ២០២១។

បុរសសង្ស័យ​ឈ្មោះប៉ិ​ញ​បូ​រិ​ន អាយុ​៤០​ឆ្នាំ-ឈ្មោះស៊ឹម សោ​ភ័​ណ្ឌ អាយុ ៣៨​ឆ្នាំ-​ឈ្មោះញ៉ែម ទ្រុយ អាយុ ៣១​ឆ្នាំ-ឈ្មោះតាន់ រតនា អាយុ ៣១​ឆ្នាំ​-ឈ្មោះម៉ូ ភ័​ក្ត្រា អាយុ​៣៣​ឆ្នាំ។ទាំង៥នាក់រស់នៅ ក្រុង​កំពង់ឆ្នាំង ។​លោកស្នងការរង​ ​បានបន្តថា ក្នុង​ករណី​បង្ក្រាប​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុតាង​គ្រឿងញៀន​ចំនួន​បី​កញ្ចប់​។​ជនសង្ស័យ​ត្រូវបាន​រៀបចំកសាងបញ្ជូនទៅ​តុលាការ​ចាត់ការតាមច្បាប់​៕ដោយ៖យាយទេព

rsc

Leave a Reply

Your email address will not be published. Required fields are marked *