សន្តិសុខ

ក្រុមអ្នកចូលព្រៃកាប់ឈើត្រូវដើមឈើបាក់រលំសង្កត់ស្លាប់ម្នាក់

ព្រះវិហារ៖បុរស២នាក់ចូលទៅអារនិងកាប់ឈើក្នុងព្រៃត្រូវដើមឈើបាក់រលំសង្កត់បណ្តាលឱ្យបុរសម្នាក់ស្លាប់។ហេតុការណ៍នេះបានកើតឡើងនៅត្រង់អូរស្វាយស្ថិតក្នុងភូមិវាលធំ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារកាលពីម៉ោងជាង១២ថ្ងៃទី១០ខែតុលាឆ្នាំ២០២១។

លោកវរសេនីយ៏ឯក សាយ ដេតអធិការនគរបាលស្រុកជាំក្សាន្តបានឱ្យដឹងថា មានបុរស២នាក់បានបើកគោយន្តកន្ត្រៃមួយគ្រឿងមានទាំងម៉ាស៊ីនត្រង់ស៊ីន័រសម្រាប់អារដើមឈើមួយគ្រឿងផងបំណងទៅកាប់និងអារឈើដើម្បីយកមកសាងសង់ផ្ទះ។

លោកអធិការបានបន្តថា មុនកើតហេតុបុរសឈ្មោះឆាំ ឈឿនអាយុ៣៥ឆ្នាំ ស្នាក់នៅភូមិវាលធំ ស្រុកជាំក្សាន្តបានយកម៉ាស៊ីនត្រង់ស៊ីន័រទៅអារដើមឈើហើយត្រូវដើមឈើនោះបាក់រលំសង្កត់ស្លាប់តែម្តង។ចំណែកម្នាក់ទៀតត្រួវជាបងប្អូនជីដូនមួយនោះឈ្មោះចាន់ សុភ័ក្ត្រអាយុ៣០ឆ្នាំ ស្នាក់នៅភូមិឃុំ ជាមួយគ្នាបានរួចពីគ្រោះថ្នាក់។

បន្ទាប់ពីកើតហេតុ នគរបាលស្រុកជាំក្សាន្តបានចុះធ្វើកោសល្យវិច្ច័យហើយបានបញ្ជាក់ថាសាកសពជនរងគ្រោះពិតជាស្លាប់ដោយសារដើមឈើរលំសង្កត់មែន៕ដោយ៖សៅវ៉ាន់ឌី

rsc

Leave a Reply

Your email address will not be published. Required fields are marked *