Featured ព័ត៌មានសង្គម សន្តិសុខ

កំពុងបន្តនីតិវិធីលើជនសង្ស័យ៣នាក់ជិះរថយន្តលួច,ប្លន់ក្នុងក្រុងភ្នំពេញ

ភ្នំពេញ៖កម្លាំងនគរបាលក្រសួងមហាផ្ទៃសហការជាមួយនគរបាលខណ្ឌចំនួន៣ចុះបង្ក្រាបក្រុមចោរប្រដាប់អាវុធ៣នាក់បើករថយន្តចេញលួច-ប្លន់ក្នុងក្រុងភ្នំពេញនិងកំពុងបន្តនីតិវិធី។សមត្ថកិច្ចបានឱ្យដឹងថា កាលពីថ្ងៃទី២ ខែធ្នូ កម្លាំងនគរបាលជំនាញ-ខណ្ឌដង្កោ-ខណ្ឌមានជ័យនិងខណ្ឌពោធិ៍សែនជ័យបានបង្ក្រាបក្រុមចោរប្រដាប់អាវុធជាមុខសញ្ញាបើករថយន្តចេញលួចម៉ូតូ-និងប្លន់ក្នុងរាជធានីភ្នំពេញដោយចាប់ជនសង្ស័យបានជាបន្តបន្ទាប់ចំនួន៣នាក់។ជនសង្ស័យម្នាក់ឃាត់ខ្លួននៅខណ្ឌមានជ័យដកហូតម៉ូតូPCX ១គ្រឿង-ទី២នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យនិងម្នាក់ទៀតនៅសង្កាត់រលួស ខណ្ឌដង្កោ។ក្នុងនោះរកឃើញរថយន្តព្រូស២គ្រឿង១គ្រឿងជារបស់ជនសង្ស័យដែលបើកធ្វើសកម្មភាពហើយបើករត់យកទៅប្លុងចោលក្នុងបុរីមួយដោយឆែកឆេរ រកឃើញវត្ថុតាង ពាក់ព័ន្ធបទល្មើសជាច្រើន។បន្ទាប់មកសមត្ថកិច្ចបានបញ្ជូនទៅនាយកដ្ឋានព្រហ្មទណ្ឌកម្រិតធ្ងន់ក្រសួងមហាផ្ទៃដើម្បីបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *