ព័ត៌មានសង្គម សន្តិសុខ

ត្រៀមបញ្ជូនជនសង្ស័យ៣នាក់ប៉ុនប៉ងមនុស្សឃាតទៅតុលាការ

ក្រចេះ៖កម្លាំងនគរបាលក្រុងក្រចេះបានចាប់ជនជនសង្ស័យ៣នាក់ករណីប៉ុនប៉ងមនុស្សឃាតនិងបំផ្លាញទ្រព្យអ្នកដទៃហើយត្រៀមបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់។សមត្ថកិច្ចបានឱ្យដឹងថា កាលពីរំលងអធ្រាត្រចូលថ្ងៃទី១៤ ខែធ្នូមានជនសង្ស័យ៣នាក់ចេញពីមើលល្ខោននៅវត្តបានដេញកាប់គូទំនាស់នៅមុខសាលាក្រុងក្រចេះ សង្កាត់អូរឬស្សី ខេត្តក្រចេះត្រូវកម្លាំងនគរបាលក្រុងចេញអន្តរាគមន៍ចាប់បាន៣នាក់។ជនសង្ស័យទាំង៣នាក់-ឈ្មោះស្រាង អេ អាយុ១៤ឆ្នាំនៅភូមិអូរគ្រៀង ស្រុកសំបូរ ខេត្តក្រចេះ-ឈ្មោះ ភាព សុផៃ អាយុ១៦ឆ្នាំនៅភូមិក្រចេះ ក្រុងក្រចេះ-និងឈ្មោះ សេង វ៉ាខេង អាយុ១៨ឆ្នាំនៅភូមិអូរគគី ឃុំដារ ស្រុកចិត្របុរី ខេត្តក្រចេះ។ពួកគេជិះម៉ូតូដេញតាមពីក្រោយ ម៉ូតូជនរងគ្រោះដោយមានកាន់កាំបិតផ្គាក់១ផង។មកដល់មុខសាលាក្រុងក្រចេះបានកាប់លើជនរងគ្រោះតែមិនចំដោយគេចផុតហើយក៏ផ្ដួលម៉ូតូរត់គេចខ្លួន។ពេលនោះក្រុមជនសង្ស័យបានយកកាំបិតផ្គាក់កាប់លើម៉ូតូជនរងគ្រោះបណ្តាលឱ្យខូចស្ទើរទាំងស្រុង។ក្រោយមកកម្លាំងនគរបាលបានចាប់ក្រុមជនសង្ស័យយកទៅកសាងសំណុំរឿងត្រៀមបញ្ជូនទៅតុលាការ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *