ព័ត៌មានសង្គម សន្តិសុខ

ឃាត់ខ្លួនបុរសរំលោភសេពសន្ថវ:កូនស្រីដើម៣ឆ្នាំទើបបែកការណ៍

ស្វាយរៀង៖កម្លាំងនគរបាលស្រុកស្វាយទៀបបានឃាត់ខ្លួនបុរសម្នាក់ពីបទរំលោភសេពសន្ថវ:កូនស្រីដើមរយៈពេល៣ឆ្នាំផុតទៅទើបបែកការណ៍។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាឪពុកចុងធ្វើសន្តិសុខរោងចក្រមួយកន្លែងពាក់ព័ន្ធពីបទរំលោភសេពសន្ថវ:កូនស្រីដើមបានសម្រេចជាច្រើនដងតាំងពី៣ឆ្នាំកន្លងទៅ។ការឃាត់ខ្លួននៅ ស្រុកស្វាយទៀប ខេត្តស្វាយរៀង កាលពីរសៀលថ្ងៃទី២១ ខែធ្នូ។ជនសង្ស័យឈ្មោះហ.ស.ណអាយុ៤៨ឆ្នាំជាសន្តិសុខរោងចក្រនៅភូមិ.ស្រុកខាងលើ។ចំណែកកូនស្រីដើមអាយុ១៦ឆ្នាំ។ក្មេងស្រីរងគ្រោះបានប្រាប់សមត្ថកិច្ចថា ឪពុកចុងនាងបានសន្យាថានឹងទិញរបស់ល្អៗឱ្យនាងនិងចិញ្ចឹមនាងអស់មួយជីវិតដោយបានរំលោភនាងចាប់ពីអំឡុងខែមករាឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី២១ ខែធ្នូឆ្នាំ២០២២នេះ។ជាមួយនោះជនសង្ស័យបានគំរាមមិនឱ្យប្រាប់ម្ដាយឬអ្នកដទៃឡើយ បើហ៊ានប្រាប់គឺមិនឱ្យរូបនាងនិងម្ដាយរស់បានសេចក្តីសុខឡើយ។បន្ទាប់មកនាងក៏សម្រេចចិត្តប្តឹងសមត្ថកិច្ចតែម្តង។

ក្រោយពីចាប់ខ្លួនជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់ប្រាកដមែនហើយនគរបាលស្រុកកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *