សន្តិសុខ

តៃកុងទំនងស្រវឹងបើករថយន្តបុកបង្គោលភ្លើងខូចខ្ទេចកំណាត់មុខ

ភ្នំពេញ៖គ្រោះថ្នាក់ចរាចរណ៍ដោយរថយន្តCamryទំនើបអ្នកបើកបរសង្ស័យស្រវឹងបានបុកបង្គោលភ្លើងពេញទំហឹងបណ្តាលឱ្យគាបជាប់រងការខូចខ្ទេចមួយកំណាត់មុខ។ហេតុការណ៍នោះបានកើតឡើងនៅតាមផ្លូវ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ  កាលពីរំលងអធ្រាត្រចូលថ្ងៃទី២៣ ខែធ្នូ។ មន្ត្រីនគរបាលគោលដៅបានឱ្យដឹងថា មុនកើតហេតុមានរថយន្ត Camry ស៊េរីទំនើបផ្លាកលេខភ្នំពេញ 2AG-0847 បើកយ៉ាងលឿនតាមផ្លូវលេខ៣៧១។មកដល់កន្លែងខាងលើតៃកុងទំនងស្រវឹងស្រាក៏បានរេចង្កូតបុកបង្គោលភ្លើង ពេញទំហឹងបណ្តាលឱ្យគាបជាប់បង្គោលភ្លើងនោះរងការខូចខាតយ៉ាងដំណំ។ចំណែកម្ចាស់រថយន្តរងរបួសបន្តិចបន្តួចហើយបានគេចខ្លួនបាត់។ក្នុងហេតុការណ៍នេះមិនបង្ក ប៉ះពាល់ដល់អ្នកផ្សេងទេ។ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះពិនិត្យនិងស្ទូចយករថយន្តបង្កទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំម្ចាស់ចូលខ្លួនដោះស្រាយនាពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *