ព័ត៌មានសង្គម សន្តិសុខ

សមត្ថកិច្ចចាប់ក្រុមសង្ស័យចំ​នួន​៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀន

បាត់ដំបង៖កម្លាំងនគរបាលស្រុកមោងឫស្សី​ព្រឹកថ្ងៃទី១១ ខែមករាបានចុះបង្រ្កាបនិងឃាត់ខ្លួនមនុស្សចំនួន៦នាក់ពាក់ព័ន្ធករណីគ្រឿងញៀននិងយកចាត់ការតាមច្បាប់។

មន្ត្រីនគរបាលស្រុកបានឱ្យដឹងថា កម្លាំ​ងជំនាញបានចុះបង្រ្កាបករណីគ្រឿងញៀនក្នុងបទល្មើសជាក់ស្ដែងដោយឃាត់ខ្លួនជនសង្ស័យចំនួន៦នាក់​កាលពីរសៀលថ្ងៃ​ទី១០​ ខែ​មករា​ នៅភូមិ​ចាមរអា ឃុំព្រៃស្វាយ ស្រុកមោងឫស្សី។ជនសង្ស័យ៦នាក់នោះ-ឈ្មោះកយ គឿន អាយុ៣១ឆ្នាំ-ឈ្មោះ យ៉ាន យ៉ុន អាយុ២២ឆ្នាំ-ឈ្មោះ សៀម សាន់អាយុ២២ឆ្នាំ-ឈ្មោះ រឿន ថុល អាយុ២៨ឆ្នាំ-ឈ្មោះ ជិន ប៊ុនឈឿនអាយុ៣០ឆ្នាំ-និងឈ្មោះ ដាំ សីហា អាយុ២២ឆ្នាំ។ពួកគេនៅឃុំព្រៃស្វាយ-ស្រុកមោងឫស្សី ខេត្តបាត់ដំបង។វត្ថុតាងចាប់បាន-ម្សៅក្រាមពណ៌សថ្លាចំនួនមួយកញ្ចប់សង្ស័យសារធាតុញៀន-ទូរសព្ទ៣គ្រឿង-ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន។ក្រោយឃាត់ខ្លួនជនសង្ស័យទាំង៦នាក់ ត្រូវបាននគរបាលស្រុកមោងឫស្សីកសាងសំណុំរឿងដើម្បីបញ្ជូនបន្តតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *