ព័ត៌មានសង្គម សន្តិសុខ

រថយន្តព្រះរាជអាជ្ញារងម្នាក់ជួបគ្រោះថ្នាក់ចរាចរណ៍ពេលមានភ្លៀងខ្លាំង

ខេត្តព្រះសីហនុ៖រថយន្តព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះសីហនុម្នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ជាមួយរថយន្តកូរ៉េមួយគ្រឿងនៅលើផ្លូវបេតុងខណៈមានភ្លៀងធ្លាក់ខ្លាំង។សមត្ថកិច្ចខេត្តព្រះសីហនុបានឱ្យដឹងថា មានគ្រោះថ្នាក់ចរាចរណ៍នៅលើផ្លូវបេតុង ក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុកាលពីព្រលប់ថ្ងៃទី១១ ខែមករា។ករណីនោះបណ្តាលឱ្យអ្នកបើកបររថយន្តម្នាក់រងរបួសធ្ងន់ធ្ងរត្រូវបានដឹកយកទៅមន្ទីរពេទ្យខេត្តព្រះសីហនុសង្គ្រោះបន្ទាន់។ក្នុងហេតុការណ៍ខាងលើរវាងរថយន្តម៉ាក ATOS ផ្លាកលេខភ្នំពេញ 2Q_3706 បើកបរដោយឈ្មោះ លឹម វណ្ណលាភ អាយុ២៩ឆ្នាំជាអ្នកលក់ម្ហូបចល័តនៅឃុំកុំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុរងរបួសធ្ងន់។រថយន្តនេះបើកពីស្រុកស្ទឹងហាវទៅក្រុងព្រះសីហនុខណៈមានភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យផ្លូវរអិលហ្រាំ្វងមិនជាប់ក៏ជ្រុលបុកជាមួយរថយន្តម៉ាកឡង់គ្រីស័រផ្លាកលេខភ្នំពេញBC-3654 ទិសដៅបញ្ច្រាសគ្នា។រថយន្តឡង់គ្រីស័របើកបរដោយព្រះរាជអាជ្ញារងខេត្តព្រះសីហនុម្នាក់ឈ្មោះអ៊ីវ ត្រាយ អាយុ ៥២ឆ្នាំនៅភូមិ២ ឃុំទំនប់រលក។ក្រោយកើតហេតុសមត្ថកិច្ចបានយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្ទឹងហាវដើម្បីបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *