ព័ត៌មានសង្គម សន្តិសុខ

នាំខ្លួនជនជាតិដើមភាគតិចម្នាក់ប្រើអាវុធខុសច្បាប់ទៅតុលាការ

រតនគិរី៖កម្លាំងនគរបាលខេត្តរតនគិរីកាលពីថ្ងៃទី១៤ ខែមករាបានចាប់ជនសង្ស័យជាជនជាតិដើមភាគតិចកាចក់ម្នាក់ករណីប្រើអាវុធខុសច្បាប់និងគំរាមអ្នកដទៃហើយនាំខ្លួនទៅតុលាការ។កម្លាំងនគរបាលស្រុកអណ្ដូងមាសបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងនគរបាលស្រុកអណ្តូងមាសសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលឃុំញ៉ាងបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រចំ ប៉ាន អាយុ២២ឆ្នាំនៅភូមិឃុំខាងលើហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕ដោយ:សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *