ព័ត៌មានសង្គម សន្តិសុខ

តុលាការខេត្តផ្តន្ទាទោសអតីតផ្កាយ២យោធាម្នាក់ដាក់គុក៣ឆ្នាំ(មានវីដេអូ)

កំពង់ស្ពឺ៖តុលាការខេត្តកំពង់ស្ពឺបានប្រកាសសាលក្រមលើសំណុំរឿងអតីតផ្កាយ២យោធាម្នាក់ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល៣ឆ្នាំតែអនុវត្តទោស១ឆ្នាំ៦ខែ។សមត្ថកិច្ចបានឱ្យដឹងថា តុលាការខេត្តកំពង់ស្ពឺកាលពីអំឡុងចុងខែ ធ្នូឆ្នាំ២០២២កន្លងទៅបានប្រកាសសាលក្រមលើសំណុំរឿងអតីតផ្កាយ​២យោធាម្នាក់ឈ្មោះ សូយ ចាន់សឿន ដែលរងនូវបណ្តឹងរបស់ស្ត្រីឈ្មោះ ឌួង ហេម៉ាលីសប្តឹង២ករណី។ទី១-ប្រើអំពើហឹង្សាយដោយចេតនាមានស្ថានទម្ងន់ទោសនិងទី២-ចាប់បង្ខាំងមនុស្សដោយខុសច្បាប់។ក្នុងការសម្រេចនេះតុលាតារផ្តន្ទាទោសឈ្មោះ សូយ ចាន់សឿន ឬ ទេស ចាន់សឿន ហៅ វ៉ា ភេទប្រុស អាយុ៤៨ ឆ្នាំ ដាក់ទោសពន្ធកំណត់រយៈពេល៣ឆ្នាំ តែទោសនេះអនុវត្តក្នុងពន្ធនាគាររយៈពេល១ឆ្នាំ ៦ខែ ទោសនៅសល់ពីនេះព្យួនិងពិន័យជាប្រាក់ចំនួន៦.០០០.០០០ រៀល ពីបទហឹង្សាដោយមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាល និងនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១។ជាបទល្មើសព្រហ្មទណ្ឌមានចែងឱ្យផ្តន្ទាទោសតាមបញ្ញាតិមាត្រា១០៦មាត្រា១០៧មាត្រា១០៨ និងមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។សាលក្រមតម្រូវឱ្យជនជាប់ចោទឈ្មោះ សូយ ចាន់សឿនឬទេស ចាន់សឿន ហៅ វ៉ា អាយុ៤៨ ឆ្នាំសងសំណងថ្លៃការព្យាបាលរបួសជាទឹកប្រាក់ចំនួន១ម៉ឺនដុល្លារទៅដើមបណ្តឹងរដ្ឋប្បវេណីឈ្មោះ ឌួង ហេម៉ាលីស៕ IMG_3191

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *