ពោធិ៍សាត់៖រថយន្តម៉ាកតូយូតាហាយឡិនឌ័របានបែកកង់ក៏រេចង្កូតទៅបុកម៉ូតូធ្វើឱ្យមនុស្សម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់ហើយត្រៀមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅលើផ្លូវលេខ៥៥ ម្តុំច្រកព្រាល ភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់កាលពីរសៀលថ្ងៃទី២២ ខែមករា។មន្ត្រីនគរបាលប៉ុស្តិ៍បានឱ្យដឹងថា មុនកើតហេតុរថយន្តម៉ាករថយន្តម៉ាកតូយូតាហាយឡិនឌ័រផ្លាកលេខភ្នំពេញ2BE-2853បើកពីកើតទៅលិច។មកដល់កន្លែងខាងលើរថយន្តក៏បានបែកកង់ហើយរេចង្កូតទៅបុកម៉ូតូម៉ាក វ៉េវ គ្មានផ្លាកលេខមកពីមុខពេញទំហឹងបណ្តាលឱ្យបុរសម្នាក់ស្លាប់និង៣នាក់ទៀតរងរបួសធ្ងន់។អ្នកស្លាប់ឈ្មោះ គ្រី ម៉ៅ អាយុ៣៧ឆ្នាំនៅភូមិអង្រ្គង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។រីឯអ្នករងរបួស៣នាក់មិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ចំណែកតៃកុងរថយន្តឈ្មោះ ហេងឆេងអាន នៅភូមិតាស្គរ ស្រុកល្វាឯមខេត្តកណ្ដាលជាបុគ្គលិកក្រុមហ៊ុនមួយ។អ្នករួមដំណើរឈ្មោះឡេង ធីតា ភេទស្រីអាយុ៣៣ឆ្នាំ។ក្រោយកើតហេតុសមត្ថកិច្ចបានយកម៉ូតូនិងរថយន្តទៅទុកនៅអធិការដ្ឋាននគរបាលស្រុកវាលវែងនិងបន្តនីតិវិធី៕
Related Articles
ឆេះឃ្លាំងស្តុកអេតចាយនិងបំផ្លាញសម្ភារអស់ទាំងស្រុង
ព្រះសីហនុ៖អគ្គិភ័យបង្កឡើងមិនទាន់ដឹងពីមូលហេតុបានឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែងដ៏ធំដោយបំផ្លាញសម្ភារនិងទំនិញអស់ទាំងស្រុង។លោកវរសេនីឯក អ៊ួង វុទ្ឋី អធិការនគរបាលស្រុកព្រៃនប់បានឱ្យដឹងថា ឃ្លាំងអេតចាយ០១ខ្នងសង់អំពីដែក ប្រក់ស័ង្កសីទំហំទទឹង៩ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រជាកម្មសិទ្ធរបស់ឈ្មោះ នួន សារឹម ភេទប្រុស អាយុ ៣៥ឆ្នាំ។ឃ្លាំងអេតចាយនោះស្ថិតក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវភ្លើងឆាបឆេះអស់ទាំងស្រុងកាលពីរសៀលថ្ងៃទី២៧ ខែមករាឆ្នាំ២០២២។ គ្រោះអគ្គិភ័យនេះមិនបណ្តាលឱ្យមានគ្រោះថ្នាក់ដល់ជីវិតមនុស្សទេ។មានតែខូចខាតសម្ភារ ម៉ាស៊ីនគ្រីបអេតចាយ១គ្រឿង-ក្រដាស់កាតុងនិង ក្រដាស់បំពង់ប្រហែល១៥តោន-ប៊ីដុងជ័រចំនួន ១.០០០កាដុង-ថង់ផ្លាស្ទីក៣តោន-សំឡីឡែន៣តោន-កំណាត់ប្រហែល២តោន៕
អ្នករំលោភយកដីព្រៃរាប់រយហិកតាសមត្ថកិច្ចមិនទាន់មានវិធានការផ្លូវច្បាប់
រតនគិរី៖មកដល់ពេលនេះអាជ្ញាធរខេត្ដគិរីនៅមិនទាន់មានវិធានការផ្លូវច្បាប់ណាមួយទៅលើក្រុមឈ្មួញនិងមន្ដ្រីមួយចំនួនដែលឃុបឃិតគ្នាលក់ដីព្រៃរបស់រដ្ឋរាប់រយហិកតានៅស្រុកកូនមុំនោះនៅឡើយទេ។ កាលពីថ្ងៃទី១៨ខែធ្នូឆ្នាំ២០១៩កន្លងទៅកម្លាំងចម្រុះខេត្តរតនគិរីរួមមានប៉េអឹមខេត្ដនិងប៉េអឹមស្រុកកូនមុំ.មន្ត្រីសុរិយោដីខេត្ដនិងមន្ដ្រីសុរិយោដីស្រុករួមនិងអាជ្ញាធរស្រុកកូនមុំនិងមេឃុំសិរីមង្គលដឹកនាំដោយលោកហុងភានាយរងខណ្ឌរដ្ឋបាលព្រៃឈើរតនគិរីបានចុះទៅពិនិត្យទីតាំងនៃកាកាប់រានដីព្រៃខុសច្បាប់នៅភូមិស្រែពកធំឃុំសិរីមង្គលស្រុកកូនមុំគឺតាមកាចង្អុលបង្ហាញរបស់អាជ្ញាធរខេត្ដ។ យុទ្ទនាការនោះកម្លាំងចម្រុះបានរកឃើញដីព្រៃដែលគេកាប់រានរួចជិតពីររយហិកតានៅទីតាំងពីរផ្សេងគ្នាគឺនៅអូរខ្ទង់ទូកចំនួន២៦ហិកតានិងនៅស្រែពកធំចំនួន១៥៣ហិកតា។ពេលឃើញដើមឈើតូចធំត្រូវគេឈូសដួលដេកគរលើគ្នាលាតសន្ធឹងរាប់រយហិកតាលោកហុងភានាយរងខណ្ឌរដ្ឋបាលព្រៃឈើខេត្ដបាននិយាយខ្លាំងៗថាសកម្មភាពនេះជាឧក្រិដ្ឋកម្មបំផ្លាញព្រៃឈើដ៏ធំមួយនៅស្រុកកូនមុំ។ នាយរងខណ្ឌរដ្ឋបាលព្រៃឈើបានបន្ដថាកោតតែពួកវាហានធ្វើមិនខ្លាចញញើតច្បាប់សោះ។រួចគាត់ក៏ងាកទៅសួរលោកនូម៉ីងមេឃុំសិរីមង្គលថា.តើលោកមានដឹងអ្នកណាជាអ្នកដាក់គ្រឿងចក្រឈូសព្រៃយកដីរាប់រយហិកតានេះទេ?លោកនូម៉ីងឆ្លើយតបដោយខ្លីថាអត់បានដឹងទេ។ ពេលជាមួយគ្នានោះមានមន្ដ្រីរួមការងារម្នាក់ក៏ប្រលយមាត់ថាកាប្រើគ្រឿងចក្រវ៉ៃព្រៃរាប់រយហិកតាគឺត្រូវប្រើពេលជាច្រើនខែសម្រាប់ធ្វើសកម្មភាពនេះបើថាមិនបានឆ្លងអាជ្ញាធរស្រុកនិងមេឃុំទេគឺមិនអាចធ្វើទៅរួចឡើយ។ មន្ដ្រីដដែលនោះបានបន្ដដោយយកប្រភពមកបន្ថែមថាគេមានគំរោងឈូសដីព្រៃនៅតំបន់នេះចំនួនមួយពាន់ហិកតាដើម្បីលក់ឱ្យក្រុមហ៊ុនចិន។រឿងនេះសង្ស័យមានកាឃុបឃិតគ្នាជាប្រព័ន្ធរវាងឈ្មួញជាមួយសមត្ថកិច្ចជំនាញរួមនិងអាជ្ញាធរមូលដ្ឋានទើបដំណើរកាទៅបានដោយរលូនបែបនេះ។ ចំណែកលោកទឹមមន្នីរ័ត្នអនុប្រធានមន្ទីរសុរិយោដីខេត្ដដែលរួមការងារជាមួយជាមួយដែរនោះក៏បានលើកឡើងថាពេលនេះយើងមិនអាចរកអ្នកប្រព្រឹតឃើញក៏ពិតមែនតែក្រោយវាស់វែងរួចខាងមេព្រៃកគេនឹងអាចសាងសំណុំរឿងនេះដាក់ទៅតុលាការដើម្បីចាត់ការបន្ដ។ព្រោះតុលាការមានសិទ្ធិកោះហៅអ្នកពាក់ព័ន្ធឲ្យចូលខ្លួនមកបំភ្លឺបាន។ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះអស់ពេលជិកមួយខែកន្លងផុតទៅហើយគេនៅមិនទាន់ឃើញក្រុមឈ្មួញនិងមន្ដ្រីខិលខូចទាំងនោះត្រូវបានចូលខ្លួនទៅបំភ្លឺនៅចំពោះមុខច្បាប់រឿងឈូសដីព្រៃនៅចំណុចដូចខាងលើនោះនៅឡើយទេ។ ស្ថានភាពស្ងាត់ស្ងៀមបែបនេះផ្ដើមឱ្យមានការលើកឡើងពីមន្ដ្រីស្អាតស្អំមួយចំនួននៅស្រុកកូនមុំថារឿងនោះប្រហែលគេមិនអាចអនុវត្ដតាមច្បាប់បានទេព្រោះស្ដាប់ទៅបើធ្វើតាមច្បាប់មែននោះវានិងបះមនុស្សជាច្រើនដែលមានតួនាទីនៅស្រុកនិងមន្ត្រីនៅខេត្ដខ្លះដែរ។ បើទោះជាយ៉ាងនេះក្ដីប្រជាពលរដ្ឋនិងមន្ត្រីដែលស្អាតល្អមួយចំនួននៅស្រុកកូនមុំរួមនិងពលរដ្ឋជាច្រើននាក់បានទទូចសុំទៅថ្នាក់ជាតិនិងទៅនាយឧត្ដមសរនីយ៍សៅសុខាមេតាចាត់មន្ត្រីល្អៗឱ្យចុះមកពិនិត្យដល់ទីកន្លែងដើម្បីវែកមុខរកអ្នកដែលប្រព្រឹតនិងជនពាក់ព័ន្ធក្នុងរឿងនេះយកមកផ្ដន្ទាទោសឱ្យខាងតែបាន៕សុវណ្ណ
តើអ្នកដឹងអំពីគ្រោះថ្នាក់នៃការបរិភោគសត្វព្រៃទេ?
ភ្នំពេញៈ អង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាបានរំលឹកសារជាថ្មីថា គ្រប់ប្រភេទសត្វទាំងនេះគឹសុទ្ធតែទទួលបានការការពារនៅក្នុងប្រទេសកម្ពុជា ហើយសុទ្ធតែមានទំនាក់ទំនងជាមួយនិងជំងឺហ្សូណូទិក តួយ៉ាងដូចជាជំងឺកូវីដ-១៩តែម្តង។ នេះមានន័យថាពួកគេអាចបង្កគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នកបាន។ ជាមួយនឹងបញ្ហាទាំងនេះ អង្គការនេះបានអះអាងថា ប្រសិនបើលោកអ្នកប្រទះឃើញមាន ការដាក់លក់សត្វព្រៃនៅក្នុងទីផ្សារ ភោជនីយដ្ឋាន ឬហាងចិញ្ចឹមណាមួយសូមរាយការណ៍ មក សមត្ថកិច្ចជំនាញជាបន្ទាន់ ។ គួររំលឹកថា ថ្ងៃនេះកាលពី៦ខែមុន ក្រុមសង្គ្រោះសត្វព្រៃបានរកឃើញចំនួនសត្វព្រៃ ដ៏ច្រើនសន្ធឹកសន្ធាប់ពីភោជនីយដ្ឋានដោយកាលនោះក្រុមការងារធ្វើការដកហូតសត្វព្រៃ បានទម្ងន់ជាង៨០គីឡូក្រាម រួមទាំងសត្វអណ្តើកស្រែរស់ចំនួន២៣ក្បាលសត្វកន្ធាយក្បាល កង្កែបរស់ចំនួន៣ក្បាល និងសត្វជ្រឹងស្លាប់ចំនួនជាច្រើនក្បាល។ គ្រប់ប្រភេទសត្វទាំងនេះ គឹសុទ្ធតែទទួលបានការការពារនៅក្នុងប្រទេសកម្ពុជា ហើយសុទ្ធតែមានទំនាក់ទំនង ជាមួយនិងជម្ងឺហ្សូណូទិក តួយ៉ាងដូចជាជម្ងឺ កូវីដ-១៩ នេះតែម្តង នេះមានន័យថាពួកគេ អាចបង្កគ្រោះថ្នាក់ចំពោះសុខភាពរបស់អ្នកបាន៕ដោយ៖ជាសីហៈ