សន្តិសុខ

រថយន្តបើកលឿនបុកបង្គោលភ្លើងបន្តបុកការដ្ឋានក្រឡាប់របួសធ្ងន់៣នាក់

ភ្នំពេញ៖រថយន្តព្រូសបានបើកក្នុងល្បឿនលឿន ក៏រេចង្កូតបុកបង្គោលភ្លើងបាក់មួយដើមរួចបន្តបុកចូលការដ្ឋានសំណង់ ហើយក្រឡាប់បណ្តាលឱ្យរងរបួសធ្ងន់៣នាក់។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ កាលពីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែមីនា។អ្នកឃើញហេតុការណ៍បានឱ្យដឹងថា ដំបូងមានរថយន្តម៉ាកព្រូសផ្លាកលេខភ្នំពេញ2BK 4535 និងមានបុរស២នាក់រួមដំណើរបើកតាមផ្លូវ៦០ម៉ែត្រពីជើងទៅត្បូងក្នុងល្បឿនលឿន។មកដល់កន្លែងខាងលើក៏បានរេចង្កូតបុកបង្គោលភ្លើងបាក់មួយដើម ហើយរថយន្តមិនទាន់អស់ល្បឿនបន្តបុកចូលជញ្ជាំងការដ្ឋានសំណង់មួយក្រឡាប់ផ្ងារកង់ រងការខូចខាតខ្ទេចខ្ទីស្ទើរទាំងស្រុង និងរងរបួសធ្ងន់៣នាក់។ក្រោយកើតហេតុពលរដ្ឋបាននាំគ្នាជួយសង្គ្រោះមនុស្សចេញពីក្នុងរថយន្តហើយដឹកទៅមន្ទីរពេទ្យភ្លាមៗ។បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានបានចុះមកពិនិត្យរួចយកទៅទុកនៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *