ព័ត៌មានសង្គម សន្តិសុខ

ម៉ូតូរ៉ឺម៉កបុកជាមួយម៉ូតូធ្វើឱ្យជំទប់ឃុំម្នាក់រងរបួសបាក់ភ្លៅម្ខាង

ប៉ៃលិន៖គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូសណ្តោងរ៉ឺម៉ក បានបុកជាមួយម៉ូតូប្រុងបត់ឆ្លងផ្លូវ បណ្តាលឱ្យជំទប់ឃុំម្នាក់រងរបួសបាក់ភ្លៅម្ខាង ត្រូវបានគេជួយដឹកទៅមន្ទីរពេទ្យភ្លាមៗ។មន្ត្រីនគរបាលបានឱ្យដឹងថា ហេតុការណ៍រវាងម៉ូតូនិងម៉ូតូសណ្តោងរ៉ឺម៉កន៉បានកើតឡើងនៅ មុខផ្សារអូរតា ស្ថិតក្នុងភូមិដីស្អិត ស្រុកសាលាក្រៅ ខេត្តប៉ៃលិនកាលពីល្ងាច ថ្ងៃទី៩ ខែមីនា។ប្រភពដដែលបានបន្តថា ជរងគ្រោះឈ្មោះ វ័រ រួម អាយុ៦៧ឆ្នាំជាជំទប់ទី១ឃុំស្ទឹងត្រង់ នៅភូមិដីស្អិត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនរបួសបាក់ភ្លៅខាងឆ្វេង។ជនរងគ្រោះបើកម៉ូតូម៉ាក SUZUKI SMASH REVO ផ្លាកលេខភ្នំពេញ1T-0015។ចំណែកភាគីម្ខាងទៀតឈ្មោះ ឡាំ សុភ័ក្រ អាយុ៣៣ឆ្នាំនៅក្នុងភូមិអូរដូនតាលើ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បើកម៉ូតូម៉ាក  HONDA DREAM ផ្លាកលេខប៉ៃលិន1D-5442៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *