ភ្នំពេញ៖រថយន្តទំនើបម៉ាកឡិចស៊ីស មានបិទឡូហ្គោសារព័ត៌មានCTC បើកគេចពីម៉ូតូជ្រុលធ្លាក់ផ្លូវក្រឡាប់ចូលក្នុងប្រឡាយទឹក ធ្វើឱ្យតៃកុងរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ។គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅតាមមហាវិថីឈ្នះ-ឈ្នះ ក្នុងភូមិត្រពាំងពោធិ៍ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ កាលពីល្ងាចថ្ងៃទី៩ ខែមីនា។ សមត្ថកិច្ចបានឱ្យដឹងថា រថយន្ត ក្នុងហេតុការណ៍នេះ ម៉ាកឡិចស៊ីស400h ផ្លាកលេខកំពត 2A-0141 បិទឡូហ្គោសារព័ត៌មានCTC ។អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយតែអាចជាអ្នកសារព័ត៌មាន។ប្រភពដដែលបានបន្តថា មុនកើតហេតុគេឃើញរថយន្តបើកពីជើងទៅត្បូង។លុះដល់កន្លែងខាងលើបានគេចពីម៉ូតូក៏រេចង្កូតធ្លាក់ផ្លូវក្រឡាប់ចូលក្នុងប្រឡាយទឹកស្អុយ បណ្តាលឱ្យអ្នកបើកបររងរបួសធ្ងន់។ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាជួយយកជនរងគ្រោះចេញពីរថយន្តរួចបញ្ជូនទៅមន្ទីរពេទ្យ។ក្រោយមកកម្លាំងនគរបាលជំនាញបានចុះមកពិនិត្យហើយឱ្យរថយន្តធំមកស្ទូចយករថយន្តក្រឡាប់នេះទៅទុកនៅប៉ុស្តិ៍រដ្ឋបាលជាបណ្តោះអាសន្ន៕
Related Articles
ត្រៀមរៀបចំបណ្តាញអុបទិកខ្សែភ្លើង,ខ្សែកាបនៅ២ទីតាំងពេលអបអរសាទរបុណ្យទន្លេ
បាត់ដំបង៖លោកសឿមប៊ុនរិទ្ធិអភិបាលរងខេត្តកាលពីថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២០បានដឹកនាំកិច្ចប្រជុំរៀបចំបណ្តាញខ្សែអុបទិកខ្សែភ្លើងខ្សែកាបនៅ២ទីតាំងក្នុងខេត្តបាត់ដំបងសម្រាប់ត្រៀមរៀបចំបុណ្យទន្លេនាថ្ងៃទី១៣ដល់១៥ខែមីនាឆ្នាំ២០២០ខាងមុខនេះ ។ លោក សឿម ប៊ុនរិទ្ធិ បានស្នើសុំឱ្យក្រុមហ៊ុនទូរគមនាគមន៍ រួមមាន៖ ខ្សែកាបខ្សែអិនធឺណេតដែលខ្សែមេ និងរាយរងទាំងអស់នៅតាមបណ្តាយផ្លូវចាប់ពីស្ពានថ្មសោហឺដល់ភ្លើងស្តុបមុខសាលាខេត្តនិងចាប់ពីស្ពានថ្មសោហឺដល់រង្វង់មូលលោកតាដំបងក្រញូងតដើម្បីចូលរួមសហការក្នុងរៀបចំសោភ័ណភាពទីក្រុងដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេនាពេលខាងមុខនេះ ។ លោកអភិបាលរងខេត្តបានបន្តទៀតថាក្រោយពីបុណ្យទន្លេត្រូវបានបញ្ចប់ក្រុងបាត់ដំបងដែលជាក្រុងវ័យចំណាស់និងជាក្រុងដែលទទួលបានពានរង្វាន់ផ្ការំដួលបីទងជាប់ៗគ្នានិងធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិចូលមកលែងកម្សាន្តក្នុងទឹកដីខេត្តបាត់ដំបងយើងនេះឱ្យបានច្រើនម៉ឺននាក់៕ រូបថតៈលោកសឿមប៊ុនរិទ្ធដឹកនាំការប្រជុំត្រៀមរៀបចំខ្សែបណ្តាញអុបទិកខ្សែភ្លើងខ្សែកាបនៅ២ទីតាំងដើម្បីអបអរសាទរបុណ្យទន្លេ។
ជិះម៉ូតូលឿនជ្រុលទៅបុករថយន្តដឹកដីពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់
ភ្នំពេញ៖បុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្កុបពីក្នុងល្បឿនលឿនក៏ជ្រុលទៅបុករថយន្តបែនដឹកដីពីក្រោយបណ្តាលឱ្យរងរបួសធ្ងន់។ហេតុការណ៍បានកើតឡើងនៅតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងសង្កាត់កន្ទោកខណ្ឌកំបូលកាលពីយប់ថ្ងៃទី១៤ខែធ្នូឆ្នាំ២០១៩ ។ សាក្សីបានឱ្យដឹងថាគេបានឃើញបុរសម្នាក់ជិះម៉ូតូស្កុបពីពណ៌សលាយក្រហមពាក់ស្លាកភ្នំពេញ1FT.9537ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៤ពីត្បូងទៅជើងក្នុងល្បឿនលឿន។លុះទៅចំណុចកើតហេតុក៏ជ្រុលទៅបុករថយន្តបែនដឹកដីពីក្រោយបណ្តាលឱ្យអ្នកបើកបរម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ៕
មិនទាន់រកឃើញអ្នកលោតពីលើស្ពានព្រះមុនីវង្សលេចបាត់ខ្លួន
ភ្នំពេញ៖បុរសម្នាក់បានលោតពីលើស្ពានព្រះមុនីវង្ស ធ្លាក់ដល់ទឹកមិនលេចភ្លាមទេ មួយសន្ទុះក្រោយមកទើបលេចបាត់ខ្លួន មកដល់ពេលនេះរកមិនទាន់ឃើញនៅឡើយ។ហេតុការណ៍បានកើតឡើងនៅលើស្ពានព្រះមុនីវង្ស ក្នុងសង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ កាលពីល្ងាចថ្ងៃទី២៤ ខែសីហា។សាក្សីបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បានដើរមកដល់កណ្តាលស្ពាន ក៏ឡើងលើបង្កាន់ដៃ រួចលោតចុះធ្លាក់ដល់ទឹកមិនលេចភ្លាមទេ។ភ្លាមៗនោះអត្តឃាតជនព្យាយាមហែលទឹកឡើងមកលើគោកវិញដែរ។តែមួយសន្ទុះក្រោយមកបុរសរូបនោះក៏លេចបាត់ខ្លួនដោយអត់មាននរណាជួយបានឡើយ។ ចំណែកជនធ្វើអត្តឃាតមិនទាន់មានប្រភពអះអាងស្គាល់អត្តសញ្ញាណនៅឡើយទេ។ក្រោយមានមនុស្សលោតទឹកបាត់ខ្លួនរួចមកកម្លាំងអាជ្ញាធរ និងប្រជាពលរដ្ឋបានស្វែងរក។រហូតមកដល់ពេលនេះមិនទាន់ឃើញនៅឡើយ៕