សន្តិសុខ

មន្ត្រីសាលាឃុំម្នាក់បើករថយន្តបុកបង្កាន់ដៃស្ពានក្រឡាប់បណ្តាលឱ្យស្លាប់ភ្លាម

កែប៖មន្ត្រីសាលាឃុំម្នាក់បានបើករថយន្ត បុកបង្កាន់ដៃស្ពានក្រឡាប់បណ្តាលឱ្យស្លាប់ភ្លាម ។ហេតុការណ៍នេះបានកើតឡើងនៅលើផ្លូវប្របមាត់សមុទ្រ ក្រុងកែប កាលពីយប់ថ្ងៃទី២៦ ខែមីនា។ មន្ត្រីនគរបាលចរាចរណ៍ស្រុកដំណាក់ចង្អើរបានឱ្យដឹងថា ជនរងគ្រោះបាត់បង់ជីវិតឈ្មោះ ពោញ សំបូរ អាយុ៤២ឆ្នាំ ជាជំនួយការស្មៀនសាលាឃុំអង្កោល នៅភូមិទួលសាង៉ាំ ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។ប្រភពដដែលបានបន្តថា កាលពីម៉ោងជិត១០យប់ថ្ងៃទី២៦ ខែមីនា មានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយរថយន្តបើកបុកបង្កាន់ដៃស្ពានក្រឡាប់ខ្លួនឯង បណ្តាលឱ្យអ្នកបើកបរស្លាប់ភ្លាមៗតែម្តង។ក្រោយកើតហេតុ រថយន្តសង្គ្រោះបានដឹកសពទៅលំនៅស្ថានប្រគល់ជូនសាច់ញាតិរៀបចំធ្វើបុណ្យជាមួយរថយន្តដែលរងការខូចខាតនោះផងដែរដើម្បីយកទៅជួសជុល៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *