Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

ចាប់ជនជាតិឡាវ២នាក់ជាមួយគ្រឿងញៀនទម្ងន់ជាង១២គីឡូក្រាម

ស្ទឹងត្រែង៖កម្លាំងចម្រុះបានចាប់ជនជាតិឡាវ២នាក់ ជាមួយវត្ថុតាងគ្រឿងញៀនចំនួន១៣ កញ្ចប់ធំទម្ងន់សរុប១២គីឡូ៧៤៥ក្រាម។ ករណីចាប់ក្រុមឧក្រិដ្ឋគ្រឿងញៀននេះនៅម្តុំស្ពានទី២ ភូមិអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែងកាលពីព្រឹកថ្ងៃទី២៧ ខែមីនា។ មន្ត្រីក្នុងប្រតិបត្តិការបានឱ្យដឹងថា ជនសង្ស័យជនជាតិឡាវ២នាក់ បានបើករថយន្តផ្លាកលេខឡាវឆ្លងកាត់ច្រករបៀង ចូលមកទឹកដីខេត្តស្ទឹងត្រែងកម្ពុជា។ បន្ទាប់ពីឃើញរថយន្តឡាវនោះភ្លាមកម្លាំងនគរបាលប្រចាំច្រកទ្វារអន្តរជាតិត្រពាំងក្រៀល បានឃាត់សាកសួរនិងត្រួតពិនិត្យលិខិតឆ្លងដែន។ពេលពិនិត្យក្នុងរថយន្ត ឃើញមានធុងពណ៌បៃតងដាក់កាកស្ករ មួយកំណាត់លើនិងបិទសន្ទះ ២ដើម្បីបំភាន់ភ្នែក។ដោយសង្ស័យជាបទល្មើសគ្រឿងញៀនក៏សម្រេចកាត់ធុងជ័រចេញស្រាប់តែឃើញកញ្ចប់គ្រឿងញៀនបង្កប់ជាមួយដីខ្សាច់។ពេលឃើញគ្រឿងញៀនក្រុមសមត្ថកិច្ចបានចាប់ឡាវទាំង២នាក់នោះ​ និងដករហូតរថយន្ត១គ្រឿងជាមួយគ្រឿងញៀន១៣កញ្ចប់ធំទម្ងន់ប្រមាណ១៣គីឡូក្រាម។ជនសង្ស័យឈ្មោះកែវ គង់មឿង អាយុ២៣ឆ្នាំនៅភូមិចមកែវ ស្រុកកៃសន ខេត្តសុវណ្ណ។ឈ្មោះណុកសុវណ្ណសាម​ អាយុ២០ឆ្នាំនៅភូមិណាសៃ រាជធានីវៀងច័ន្ទ ប្រទេសឡាវ។បន្ទាប់មកផ្នែកជំនាញក៏បានបញ្ជូនជនល្មើសជាមួយវត្ថុតាងគ្រឿងញៀន ទៅស្នងការដ្ឋាននគរបាលខេត្តស្ទឹងត្រែងដើម្បីបន្តនីតិវិធី៕ដោយ៖សុខុម

rsc

Leave a Reply

Your email address will not be published. Required fields are marked *