ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

នាំជនសង្ស័យម្នាក់ទៅតុលាការជាមួយគ្រឿងញៀនជាង២២គីឡូក្រាម

ភ្នំពេញ៖កម្លាំងមន្ទីរ ក១១និងនគរបាលភ្នំពេញកាលពីរំលងអធ្រាត្រចូលថ្ងៃទី២៧ ខែមីនា បានចាប់ជនសង្ស័យម្នាក់និងគ្រឿងញៀនជាង២២គីឡូក្រាម បញ្ជូនទៅតុលាការ។មន្ត្រីក្នុងប្រតិបតិ្តការបានឱ្យដឹងថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយសន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ផ្នែកជំនាញបានស្រាវជ្រាវចាប់ជនសង្ស័យឈ្មោះ វីវ៉ាន់នុត នៅសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។សមត្ថកិច្ចបានបន្តឆែកក្នុងបុរី ឡាយគង់ហ្គ្រីនហូម ស្ថិតនៅសង្កាត់កន្ទោក ខណ្ឌកំបូល។ក្នុងនោះរកឃើញគ្រឿងញៀនជាច្រើនប្រភេទសរុបទម្ងន់ជាង២២គីឡូក្រាម។បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវកម្លាំងជំនាញមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនទៅតុលាការភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *