សន្តិសុខ

កំពុងបន្តនីតិវិធីលើចិនម្នាក់បើករថយន្តបុកស្លាប់២នាក់របួសធ្ងន់៧នាក់

ពោធិ៍សាត់៖ក្រោយមានគ្រោះថ្នាក់ចរាចរណ៍ បង្កពីបុរសចិនម្នាក់ស្រវឹងបើករថយន្តបុកម៉ូតូ២គ្រឿងនិងមនុស្សឈរចិញ្ចើមផ្លូវ បណ្តាលឱ្យស្លាប់២នាក់និងរងរបួសធ្ងន់៧នាក់។ហេតុការណ៍ដ៏រន្ធត់នោះបានកើតឡើងនៅលើផ្លូវជាតិលេខ៥៥ ក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ កាលពីយប់ថ្ងៃទី១៦ ខែមេសា។លោកវរសេនីយ៍ឯក ធាង ឡេង អធិការនគបាលស្រុកវាលវែងបានឱ្យដឹងនៅរសៀលថ្ងៃទី១៧ ខែមេសាថា គ្រោះថ្នាក់ចរាចរណ៍នេះបង្កឡើងដោយរថយន្តបុកម៉ូតូ២គ្រឿងនិងមនុស្សកំពុងឈរ បណ្តាលឱ្យស្លាប់២នាក់ភ្លាមៗនិងប្រុសស្រី៧នាក់ទៀតរងរបួសធ្ងន់។ជនរងគ្រោះដែលស្លាប់ឈ្មោះ ជួន កក្កដា អាយុ២៥ឆ្នាំនៅឃុំក្រពើ២ ស្រុកវាលវែង។បើកម៉ូតូម៉ាកហុងដា។ឈ្មោះ វ៉ាន់ ដេវិតអាយុ១៤ឆ្នាំនៅភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ម៉ូតូម៉ាកហុងដា។ ចំណែកជនរងគ្រោះកំពុងឈររបួសធ្ងន់ ឈ្មោះ មៃ សៀងហៃអាយុ១៧ឆ្នាំ-ឈ្មោះឆេង ជាសុផារ៉ា អាយុ២៣ឆ្នាំ- ផុន ស្រីលាភ ភេទស្រី អាយុ១៩ឆ្នាំ- អ៊ុត សុវ៉ាន់ណារ៉ា អាយុ១៨ឆ្នាំ- ចាន់ វេត អាយុ១៤ឆ្នាំ- ធី យ៉ាង អាយុ១៩ឆ្នាំនិងឈ្មោះ.ប៊ុនជុំ អាយុ៦៧ឆ្នាំ។ពួកគេនៅខេត្តពោធិ៍សាត់និងខេត្តបាត់ដំបង។ក្រោយកើតហេតុសមត្ថកិច្ចបានឃាត់រថយន្តផ្លាកលេខភ្នំពេញ 2BS-2152 ជាមួយអ្នកបើកបរជាជនជាតិចិន ឋិតក្នុងភាពស្រវឹងហើយនាំយកទៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *