Featured ព័ត៌មានសង្គម សន្តិសុខ

ផ្ទុះអាវុធមួយប្រាវខាងនគរបាលរបូសម្នាក់ក្រុមចោរប្លន់ស្លាប់២នាក់

ភ្នំពេញ៖កម្លាំងនគរបាលរាជធានីភ្នំពេញ បានផ្ទុះអាវុធមួយប្រាវជាមួយក្រុមចោរប្លន់ បណ្តាលឱ្យនគរបាលម្នាក់រងរបួស រីឯខាងចោរប្លន់បានស្លាប់២នាក់។  ហេតុការណ៍ផ្ទុះអាវុធបាញ់តដៃគ្នារវាងនគរបាល ជាមួយក្រុមចោរនៅក្នុងខណ្ឌពោធិ៍សែនជ័យ កាលពីម៉ោងប្រមាណជាង១១ព្រឹក ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ត្រី សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានប្រាប់អ្នកយកព័ត៌មានឱ្យដឹងថា មុនឈានដល់ការប៉ះទង្កិចគ្នានេះ សមត្ថកិច្ចជំនាញក្ដាប់បាននូវមុខសញ្ញាជនល្មើស។ជនសង្ស័យពួកគេស្ថិតក្នុងក្រុមចោរប្លន់-កាច់កម៉ូតូនិងលួចរថយន្ដកន្លងមក។ ពេលឡោមព័ទ្ធស្រាប់តែក្រុមនេះបានបាញ់ស្រោចមកលើសមត្ថកិច្ច បណ្ដាលឱ្យមន្ត្រីនគរបាលម្នាក់រងរបួសជើង។ពេលនោះ កម្លាំងជំនាញបានប្រើប្រាស់សិទ្ធិការពារខ្លួននិងបានបាញ់តបតទៅលើក្រុមជនល្មើសវិញ បណ្ដាលឱ្យខាងជនសង្ស័យស្លាប់២នាក់នៅនឹងកន្លែង។បន្ទាប់មកនគរបាលខណ្ឌពោធិ៍សែនជ័យនិងនគរបាលរាជធានីភ្នំពេញ សហការស្រាវជ្រាវរកបក្ខពួកបន្តទៀត៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *