Featured ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនចិនម្នាក់ទៅតុលាការពាក់ព័ន្ធគ្រឿងញៀន៤គីឡូនិងគីមីផ្សំជិត១០០គីឡូក្រាម

ភ្នំពេញ៖សមត្ថកិច្ចបានចាប់ជនជាតិចិនម្នាក់ហើយបានបញ្ជូនទៅតុលាការ ករណីជួញដូរគ្រឿងញៀន៤គីឡូក្រាមនិងសារធាតុគីមីផ្សំជិត១០០គីឡូ។ សមត្ថកិច្ចបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៣នេះកម្លាំងជំនាញការិយាល័យក១០ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនជនសង្ស័យខរួមគ្រឿងញៀន៤គីឡូ និងសារធាតុគីមីផ្សំជិត១០០គីឡូ ទៅតុលាការរាជធានីភ្នំពេញដើម្បីចាត់ការតាមច្បាប់។សូមរំលឹកថា ជនជាតិចិនម្នាក់ ត្រូវបានកម្លាំងជំនាញ ឃាត់ខ្លួនកាលពីថ្ងៃ១៤ ខែឧសភាឆ្នាំ២០២៣ នៅផ្ទះលេខ៣៧ ផ្លូវលេខ២២ ភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ  ពាក់ពន្ធ័នឹងករណីកែច្នៃនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន  និងសារធាតុ គីមីផ្សំជាង១០០គីឡូក្រាម។ជនសង្ស័យឈ្មោះ ZHOU GUOCHAO ហៅចូវ គ័រឆាវ អាយុ៦០ឆ្នាំជនជាតិចិន និងបានដកហូតគ្រឿងញៀន រួមទាំងសារធាតុញៀនបញ្ជូនទៅកាន់តុលាការក្រុងដើម្បីចោទប្រកាន់តាមច្បាប់។សមត្ថកិច្ចដកវត្ថុតាងរួមមាន-សារធាតុញៀនប្រភេទ ម៉េតំហ្វេតាមីន ICE ទម្ងន់០៤គីឡូក្រាម.៦៨៤ក្រាម-សារធាតុគីមីផ្សំ Acetone  ទម្ងន់៣គីឡូក្រាម-សារធាតុគីមីEthanolទម្ងន់៤០គីឡូក្រាម-សារធាតុមិនច្បាស់ទម្ងន់៥៣គីឡូក្រាម ៤២៨ក្រាម-ជញ្ជីងតូចធំចំនួន៥ គ្រឿង និងឧបករណ៍សំរាប់វេចខ្ចប់កែច្នៃគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមច្បាប់៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *