នយោបាយ ព័ត៌មានសង្គម

ព្រះមហាក្សត្រតែងតាំងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន៥រូប

ភ្នំពេញ៖ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន៥រូប។នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០២០។

អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃចំនួន៥រូបដែលត្រូវតែងតាំងមានដូចជាៈ១.នាយឧត្តមសេនីយ៍ថោងលីម ។ ២.នាយឧត្តមសេនីយ៍ ទូចណារ៉ុថ។ ៣.នាយឧត្តមសេនីយ៍ ដាំ វុទ្ធី។៤.ឧត្តមសេនីយ៍ឯកសេកភូមី។ ៥. នាយឧត្តមសេនីយ៍សមតារា។

សូមជម្រាបថា ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យកាលពីថ្ងៃទី១៣ខែកុម្ភៈឆ្នាំ២០២០ត្រាស់បង្គាប់ដាក់ឱ្យចូលនិវត្តន៍នាយនគរបាលថ្នាក់ឧត្តមសេនីយ៍ក្របខណ្ឌមន្ត្រីនគរបាលជាតិកម្ពុជានៃក្រសួងមហាផ្ទៃចំនួន៥រូបរួមមានៈ១.នាយឧត្តមសេនីយ៍ ថោង លីម ។ ២. នាយឧត្តមសេនីយ៍ ដាំ វុទ្ធី ។៣.នាយឧត្តមសេនីយ៍ទូចណារ៉ុថ។៤.ឧត្តមសេនីយ៍ឯក សេក ភូមី ។ ៥.ឧត្តមសេនីយ៍ទោ ម៉ៅ តារា៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *