ព័ត៌មានសង្គម សន្តិសុខ

កំពុងបន្តនីតិវិធីលើជនសង្ស័យ១៥នាក់ ជាតិខ្មែរនិងបរទេស ពាក់ព័ន្ធគ្រឿងញៀន

បន្ទាយមានជ័យ៖កាលពីថ្ងៃទី៦ ខែតុលាកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្ត និងនគរបាលក្រុងប៉ោយប៉ែត បានចុះបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចាប់ជនសង្ស័យចំនួន១៥នាក់ ជាជនបរទេសនិងខ្មែរ សមត្ថកិច្ចកំពុងបន្តនីតិវិធី។ប្រតិបត្តិការបានធ្វើឡើងនៅហាង ខារ៉ាអូខេមូយស្ថិក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ដោយចាប់ជនសង្ស័យ១៥នាក់។ក្នុងនោះមានជនជាតិចិន-ឥណ្ឌូនេស៊ីនិងខ្មែរ ជាមួយសម្ភារពាក់ព័ន្ធបទល្មើសមួយចំនួននិងគ្រឿងញៀនជាច្រើនប្រភេទ។លោកវរសេនីយ៍ សៅសារឿន អធិការនគរបាលក្រុងប៉ោយប៉ែតបានឱ្យដឹងថា​ ករណីនេះ កម្លាំងនគរបាលជំនាញបាននឹងកំពុងអនុវត្តនីតិវិធី ដើម្បីបន្តការស៊ើបអង្កេតនិងស្រាវជ្រាវរកចាប់បក្ខពួកបន្ថែមទៀតជាមួយវត្ថុតាងដើម្បីយកមកចាត់ការតាមច្បាប់៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *