ព័ត៌មានសង្គម សន្តិសុខ

រថយន្តបុកជាមួយម៉ូតូបណ្តាលឱ្យ ក្មេងប្រុស២នាក់ស្លាប់ និងរបួសធ្ងន់ម្នាក់

ស្វាយរៀង៖រថយន្តម៉ាកតាកូម៉ាបានបុកជាមួយម៉ូតូពេញទំហឹង បណ្តាលឱ្យក្មេងប្រុស២នាក់ស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់។គ្រោះថ្នាក់ចរាចរណ៍នេះនៅផ្លូវជាតិលេខ១ ក្នុងភូមិត្របែកប្រហោង ឃុំតាសួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង កាលពីយប់ថ្ងៃទី៧ ខែតុលា។

 

មន្ត្រីនគរបាលបានឱ្យដឹងថា ក្មេងប្រុសដែលបាត់បង់ជីវិតឈ្មោះងិន ពៅ អាយុ១៦ឆ្នាំនិងឈ្មោះ យាទ បញ្ញា អាយុ១៥ឆ្នាំពួកគេនៅភូមិព្រែកទប់ ស្រុកស្វាយជ្រំ។ចំណែកអ្នករងរបួសឈ្មោះប៊ុន ណេត អាយុ១៦ឆ្នាំ នៅភូមិត្របែកប្រហោង ឃុំតាសួស ខេត្តស្វាយរៀង។ មុនកើតហេតុក្មេងទាំង៣នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខភ្នំពេញ1H-6089 ឌុបគ្នាលើផ្លូវជាតិលេខ១។មកដល់កន្លែងខាងលើស្រាប់តែមានរថយន្តតាកូម៉ា ផ្លាកលេខភ្នំពេញ2AE-427 បានបុកជាមួយម៉ូតូ បណ្ដាលឱ្យស្លាប់២នាក់ និងរងរបួសធ្ងន់ម្នាក់។បន្ទាប់ពីបង្កឱ្យមានអ្នកស្លាប់និងរបួសតៃកុងបានរត់គេចខ្លួនបាត់ បន្សល់តែរថយន្តនៅកន្លែងកើតហេតុ។ក្រោយមកសមត្ថកិច្ចបានចុះពិនិត្យ ហើយយករថយន្តនិងម៉ូតូទៅទុកនៅអធិការដ្ឋាននគរបាលស្រុកដើម្បីបន្តនីតិវិធី។រីឯសាកសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *