Featured ព័ត៌មានសង្គម សន្តិសុខ

រថយន្ដ២គ្រឿងបុកគ្នា បណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសជាង១០នាក់

កំពង់ស្ពឺ៖គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ដដឹកខ្សាច់ និងរថយន្តដឹកអ្នកដំណើរបានបុកគ្នាពេញទំហឹង បណ្តាលឱ្យស្លាប់ម្នាក់រងរបួសជាង១០នាក់។ហេតុការណ៍នេះបានកើតឡើងនៅកំណាត់ផ្លូវជាតិលេខ៤ ម្តុំចំណោទយាយម៉ៅពេជ្រនិលស្ថិតក្នុងភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្ដកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១០ ខែតុលា។សមត្ថកិច្ច​នគរបាល​បានឱ្យដឹងថា មុនកើយហេតុ​រថ​យន្ដសណ្តោង​ស៊ីមីរ៉ឺម៉​កដឹកខ្សាច់​ បើកពីទិស​ភ្នំពេញ​ឆ្ពោះ​ទៅ​ខេត្ត​ព្រះសីហនុ​។ រីឯរថយន្តម៉ាក​សាំយ៉ុងដឹកអ្នកដំណើរ​ពី​ខេត្ដ​ព្រះសីហនុ​ទៅរាជធានី​ភ្នំពេញ។មកដល់កន្លែងខាងលើរថយន្តទាំង២ ក៏បានបុកគ្នាពេញទំហឹងបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាលចំនួន១៤នាក់។ក្រោយមានហេតុការណ៍កម្លាំងមូលដ្ឋានបានចុះអន្តរាគមន៍ ដោយជួយយកអ្នករងរបួសទៅមន្ទីរពេទ្យនិងជួយសម្រួលការកកស្ទះចរាចរណ៍។បន្ទាប់មកបានយករថយន្តទាំង២គ្រឿងទៅទុកនៅអធិការដ្ឋានស្រុកដើម្បីដោះស្រាយពេលក្រោយ៕

rsc

Leave a Reply

Your email address will not be published. Required fields are marked *