Featured នយោបាយ ព័ត៌មានសង្គម

“ខេត្តព្រះសីហនុ ជាថាមពលសំខាន់ណាស់ ជំរុញកំណើនសេដ្ឋកិច្ចជាតិកាន់តែលឿន”

ភ្នំពេញ៖សម្តេចមហា បវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងថា “ខេត្តព្រះសីហនុមិនត្រឹមតែឆ្នាំងបាយសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ។ប៉ុន្តែជាថាមពលមួយជំរុញឱ្យសេដ្ឋកិច្ចជាតិកាន់តែលឿនសំខាន់ណាស់”។សម្ដេចធីបតីបានថ្លែងពេលជួបសំណេះសំណាលជាមួយកម្មករ នៅតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌា ចេជាងហ្គ័រជី ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៧ខែវិច្ឆិកាឆ្នាំ២០២៣។សម្តេចធិបតីបានបន្តថា “ខេត្តព្រះសីហនុមួយបើធ្វើត្រូវគឺអាចចិញ្ចឹមច្រើនណាស់ចិញ្ចឹមសេដ្ឋកិច្ចជាតិ ពិសេសខេត្តជុំវិញនេះនឹងទទួបានផល ព្រោះសក្កានុពលនៅមួយកន្លែងតែផលបែងចែកទៅខេត្តជ្សេង”។ “ខេត្តព្រះសីហនុមិនត្រឹមតែឆ្នាំងបាយសម្រាប់ចិញ្ចឹមប្រជាពលរដ្ឋនៅខេត្តព្រះសីហនុប៉ុណ្ណោះទេ។ប៉ុន្តែជាថាមពលជាថ្មមួយជំរុញឱ្យសេដ្ឋកិច្ចជាតិកាន់តែលឿនសំខាន់ណាស់។អីចឹងខេត្តព្រះសីហនុសក្កានុពលធំណាស់ តែបើគ្មានសន្តិភាព ស្ថេរភាព គ្មានគោលនយោបាយត្រឹមត្រូវទេគឺអត់ទៅមុខទេ”។សម្តេចសង្ឃឹមថា ៥ឆ្នាំ-១០ឆ្នាំ-១៥ឆ្នាំគោលការណ៍ឆ្នាំ២០៥០ប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលខ្ពស់ ខេត្តព្រះសីហនុនឹងជាខេត្តនាំមុខគេមួយនៅក្នុងកំណើនសេដ្ឋកិច្ច។អ្នកខេត្តព្រះសីហនុនឹងអាចក្លាយជាខេត្តដែលប្រជាជនមានចំណូលខ្ពស់បើប្រៀបធៀបទៅខេត្តផ្សេងៗទៀត ។សម្តេចបន្តថា “នេះគឺជាគោលដៅនិងជាគោលការណ៍ ហើយក៏ជាការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលអាណត្តិទី៧ និងអាណត្តិក្រោយៗទៀតបើសិនជារដ្ឋាភិបាល នៅតែបន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។ យើងនឹងបន្តគោលនយោបាយដើម្បីបម្រើប្រជាជន ធ្វើឱ្យប្រជាជនកាន់តែមានបានជាពិសេសអ្នកខេត្តព្រះសីហនុ”។“គោលនយោបាយច្រើនណាស់ដែលយើងត្រូវធ្វើ ប្រែក្លាយខេត្តនេះពីដុំពេជ្រដែលមិនទាន់ច្នៃឱ្យក្លាយជាពេជ្រដែលច្នៃហើយ អាចប្រើប្រាស់បានដើម្បីផ្ដល់ផលឱ្យប្រជាជនកាន់តែច្រើន៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *