Featured ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមហាផ្ទៃនៃប្រទេសIngaporeចិញ្ចឹមឆ្កែមានភ្នែកម្ខាងដាក់ឈ្មោះថា “ព្រះនាង”

ព័ត៌មានអន្តរជាតិ៖ លោក K Shanmugam រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងមហាផ្ទៃនៃប្រទេស Ingapore បានចិញ្ចឹមឆ្កែសង្គ្រោះចំនួន៣ក្បាល ហើយមានសត្វឆ្កែមួយក្នុងចំណោមនោះមានភ្នែកតែម្ខាង។ដែលថ្មីៗនេះគាត់បានបង្ហើបឱ្យដឹងថា គាត់បានដាក់ឈ្មោះឆ្កែ ដែលមានភ្នែកតែមួយនោះថា “ព្រះនាង”។

កាលពីថ្ងៃសៅរ៍ ទី១៣ខែមករា លោក Shanmugam បានណែនាំ“ព្រះនាង​”ម្ចាស់ទៅកាន់ពិភពលោកតាមរយ:ការបង្ហោះវីដេអូ TikTok ដោយពន្យល់ថា គាត់និងគ្រួសារកំពុងស្វែងរក “ឆ្កែ១ឬ២ក្បាល បន្ថែមទៀតបន្ទាប់ពីសត្វចិញ្ចឹមរបស់គាត់មានអាយុកាន់តែចាស់ទៅ”។លោក Shanmugam បានបន្តថា “យើងបានយក ព្រះនាងមកចិញ្ចឹមដោយសារតែវាទើបបាត់បង់ភ្នែកម្ខាង បើធៀបនឹងសត្វឆ្កែដទៃទៀត ខ្ញុំគិតថាវាទទួលបានការថែទាំប្រកបដោយការយកចិត្តទុកដាក់តិចជាងគេបំផុត កាលដែលវារស់នៅក្នុងកន្លែងអភិរក្ស” ។“វាគួរឱ្យអាណិតណាស់ ដូច្នេះយើងបានសម្រេចចិត្តថា យកវាមកនៅទីនេះហើយយើងនឹងហៅឈ្មោះវាថាជា“ព្រះនាង”យើងនឹងផ្តល់នូវការថែទាំដល់វា ដើម្បីឱ្យមានជីវិតកាន់តែល្អប្រសើរឡើង” ។លោក Shanmugam ឥឡូវនេះមានឆ្កែចំនួន៤ក្បាលហើយ។ ពីមុនគាត់បានយកឆ្កែពីអង្គភាព K-9 មកចិញ្ចឹមគឺជាឆ្កែដែលមានអាយុច្រើនណាស់ទៅហើយ។ យោងតាមរូបភាពក្នុងវីដេអូកន្លងមកបានបង្ហាញថា លោក Shanmugam បានជំទាស់ទៅនិងការទិញសត្វឆ្កែយកមកចិញ្ចឹម ដោយគាត់បានបញ្ជាក់ថា សត្វឆ្កែដែលគាត់យកមកចិញ្ចឹមទាំងអស់ គឺជាសត្វឆ្កែដែលគាត់បានជួយសង្គ្រោះតែប៉ុណ្ណោះ៕ ប្រភព៖ CNA/hq ប្រែសម្រួល៖សហការី

rsc

Leave a Reply

Your email address will not be published. Required fields are marked *