ព័ត៌មានសង្គម សន្តិសុខ

ចាប់មន្ត្រីក្រសួងសេដ្ឋកិច្ចម្នាក់ បើករថយន្តបុករះស្លាប់៤នាក់ រងរបួសធ្ងន់២នាក់(មានវិដេអូ)

ភ្នំពេញ​៖​កម្លាំងនគរបាលបានចាប់ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុម្នាក់ ករណីបើករថយន្តម៉ាក Ford Ranger បុករះរថយន្ត២គ្រឿងនិងម៉ូតូ៤គ្រឿង បណ្តាលឱ្យស្លាប់៤នាក់ រងរបួសធ្ងន់២នាក់។គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅម្តុំស្តុបស្ពានឫស្សីកែវ ផ្លូវជាតិលេខ៥ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ កាលពីយប់ថ្ងៃទី២០ ខែមករា។មន្ត្រីនគរបាល​រាជធានី​ភ្នំពេញ​បានឱ្យដឹង នៅព្រឹក​ថ្ងៃ​ទី​២១​ខែមករា​នេះ​ថា​ កម្លាំងនគរបាល​ជំនាញ​​ បានឃាត់ខ្លួនអ្នកបើករថយន្តម៉ាក Ford Ranger ដែលបង្កគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យមនុស្សស្លាប់៤នាក់​ និងរងរបួសធ្ងន់២នាក់ យកចាត់ការតាមនីតិវិធី។មន្ត្រីដដែលបានបន្តថា មុនកើតហេតុរថយន្តម៉ាក Ford Ranger ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរដោយបុរសឈ្មោះ នាង សំអូន ជាមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទីលំនៅផ្ទះលេខ៤០A ផ្លូវលេខ២១០ ភូមិ៤ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ។ សមត្ថកិច្ច​បានឱ្យដឹងទៀតថា​ រថយន្តបានបើកយ៉ាងលឿន ក៏បុករះរថយន្ត២គ្រឿងម៉ាក Lexus NX២០០T, និងម៉ាក Toyota Vitz។ម៉ូតូ៤គ្រឿងម៉ាក Honda Click,ម៉ាក Honda Beat, ម៉ាក Honda Dream,និងម៉ាក Honda Scoopy បណ្តាលឱ្យមនុស្សស្លាប់ស្រី៣នាក់និងប្រុសម្នាក់នៅកន្លែងកើត និងស្រីរងរបួសធ្ងន់២នាក់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ។បន្ទាប់ពីបង្កគ្រោះថ្នាក់សមត្ថកិច្ចបានឃាត់ខ្លួនអ្នកបើកបរស្ថិតក្នុងស្ថានភាពស្រវឹង កម្រិតជាតិអាកុល ០.៥៤។ក្រោយពីឃាត់ខ្លួនផ្នែកជំនាញបាននាំទាំងរថយន្ត និងមធ្យោយបាយរងគ្រោះ ទៅកន្លែងនគរបាលចរាចរណ៍រាជធានីភ្នំពេញ ដើម្បីអនុវត្តតាមច្បាប់៕ IMG_4113

 

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *