ព័ត៌មានសង្គម សន្តិសុខ សុខាភិបាល

​រកឃើញ​អ្នក​ឆ្លង​ជំងឺ​Covid19​ចំនួន​៣១​នាក់​ទៀត​គឺ​បារាំង​២៩​នាក់​និង​ខ្មែរ​២​នាក់

ភ្នំពេញ​៖​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​បានឱ្យដឹងថា​លទ្ធផល​ពី​វិទ្យាស្ថាន​កម្ពុជា​នៅវេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃទី​២២​ខែមីនា​ឆ្នាំ​២០២០​នេះ​បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩(COVID19)​ថ្មី​ចំនួន​៣១​នាក់​បន្ថែមទៀត​។​

ការរកឃើញ​នៅ​ខេត្ត​ព្រះសីហនុ​ដែល​ធ្វើឱ្យ​ចំនួន​អ្នក​ឆ្លង​សរុប​នៅក្នុង​ប្រទេស​កម្ពុជា​បាន​កើន​ដល់​៨៤​នាក់​ហើយ​។​ក្នុងចំណោម​អ្នក​ឆ្លង​កូ​វីដ​៣១​នាក់​នេះ​មាន​ជនជាតិ​បារាំង​២៩​នាក់ និង​ជនជាតិខ្មែរ​២​នាក់​។​

២៩​ករណី​ជា​ជនជាតិ​បារាំង​នេះ​ជា​អ្នក​ទេសចរណ៍​តាម​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ដែល​មក​ខេត្ត​ព្រះសីហនុ​។​ក្នុងនោះ​មាន​ស្ត្រី​ចំនួន​១៩​នាក់​ដែលមាន​អាយុ​ពី​៤៨​ឆ្នាំ​ដល់​៧៦​ឆ្នាំ​និង​មាន​បុរស​១២​នាក់​មាន​អាយុ​ពី​៥២​ឆ្នាំ​ដល​៧០​ឆ្នាំ​។​

សូមបញ្ជាក់ថា​ករណី​ថ្មី​នេះ​បន្ថែម​ពីលើ​ជនជាតិ​បារាំង​២​នាក់​ដែលមាន​វីរុស​កូ​វីដ​១៩​វិជ្ជមាន​ដែលមាន​អាយុ​៦៧​ឆ្នាំ​និង​៨០​ឆ្នាំ​ជា​ជា​ទេសចរណ៍​ស្នាក់នៅ​សណ្ឋាគារ​មួយ​នៅ​ខេត្ត​ព្រះសីហនុ​៕​សុផល​

​ ​ ​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល​៖​

rsc

Leave a Reply

Your email address will not be published. Required fields are marked *