Featured កីឡា ព័ត៌មានសង្គម

ដង្ហែព្រះអគ្គីជ័យកីឡាចេញពីស្រុកចំនួន២ក្នុងខេត្តកំពង់ចាម ឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ

​កំពង់ចាម៖ក្បួនដង្ហែព្រះអគ្គីជ័យកីឡា បានចេញដំណើរពីស្រុកជើងព្រៃ និងស្រុកបាធាយ ខេត្តកំពង់ចាម ឆ្ពោះទៅពហុកីឡដ្ឋានមរតកតេជោ កាលពីរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ នេះ។ឯកឧត្តម នី ផល្លី រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាបេសកជនពិសេស CAMSOC និង ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម-មន្ដ្រីរាជការ ក្រុមកីឡា សិស្សានុសិស្ស និងប្រជាពលរដ្ឋយ៉ាងច្រើនបានចូលរួមទទួល និងដង្ហែព្រះអគ្គីជ័យកីឡា នៅស្រុកជើងព្រៃ។បន្ទាប់ពីឈប់ទទួលទានអាហារថ្ងៃត្រង់រួច ក្បួនដង្ហែព្រះអគ្គីជ័យកីឡា និងធ្វើដំណើរបន្តឆ្លងកាត់ស្រុកបាធាយ ខេត្តកំពង់ចាម ឆ្ពោះទៅ ពហុកីឡដ្ឋានមរតកតេជោ សម្រាប់ការរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាអាស៊ីអាគ្នេយ៍ ASEAN GAME លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២។ស្ថិតក្នុងឱកាសនោះ អភិបាលខេត្តកំពង់ចាមបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងឆ្លៀសវៃបំផុតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យប្រទេសជាតិ ទទួលបាននូវសុខសន្តិភាពយ៉ាងពេញលេញ មានស្ថិរភាពនយោបាយ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ។ក្នុងនោះ វិស័យកីឡាបាននិងកំពុងរីកចម្រើនយ៉ាងផុលផុស ក្នុងសង្គមជាតិជាទីពេញចិត្តនៃយុវជន យុវវ័យ ប្រជាពលរដ្ឋ ទូទាំងប្រទេស។កីឡាក្លាយជាចលនាអប់រំកាយ អប់រំសុខភាព អប់រំសង្គម-វប្បធម៌ […]

Featured កីឡា ព័ត៌មានទេសចរណ៍ ព័ត៌មានសង្គម

ព្រះអគ្គិជ័យកីឡា បានហែចូលដល់ខេត្តកំពង់ចាមក្រោមសម្រែកទទួលអបអរសាទរយ៉ាងកងរំពង

កំពង់ចាម៖ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡា បានហែឆ្លងកាត់ខេត្តចំនួន៣កាលពីរសៀលថ្ងៃទី២៨ ខែមេសាឆ្នាំ២០២៣ ហើយបានចូលដល់ខេត្តកំពង់ចាម ក្រោមសម្រែកទទួលអបអរសាទរយ៉ាងកងរំពងរយៈពេលប្រមាណជាង៣០នាទី មុននឹងបន្តដំណើរឆ្ពោះទៅខេត្តកណ្តាល។ក្នុងពិធីដ៏ប្រវត្តិសាស្រ្ត៦៤ ឆ្នាំមកនេះ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំទទួលគណៈប្រតិភូព្រះអគ្គិជ័យកីឡា នៅវិមានឯករាជ្យខេត្តកំពង់ចាម ដោយមានការដឹកនាំទទួលស្វាគមន៍ពីឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តកំពង់ចាម និងមន្រ្តីរាជការ លោកគ្រូអ្នកសិស្សានុសិស្ស ប្រជាពលរដ្ឋអញ្ជើញមកពីសង្កាត់ទាំងបួន របស់ក្រុងកំពង់ចាម មានភាពគគ្រឹកគគ្រេង សប្បាយរីករាយ។បន្ទាប់ពី ឯកឧត្តម អ៊ុន ចាន់ដា ជាអភិបាលខេត្តបានចាប់កាន់ភ្លើងគប់ព្រះអគ្គិជ័យកីឡា លើកឡើងលើសម្រែកអបអរសាទរក៏លន់យ៉ាងកងរំពងមានដូចជាៈ អរគុណសន្តិភាព ជយោ ព្រះរាជាណាចក្រកម្ពុជា, ជយោ ព្រះរាជាអច្ឆរិយកជាដើម។ក្រោយពីពិធីទទួលស្វាគមន៍ប្រតិភូដង្ហែព្រះអគ្គិជ័យកីឡានៅម៉ាងប្រមាណជាង ២ រសៀលក្បួននេះបានបន្តដំណើរ នាំមុខដោយក្បួនម៉ូតូធំ ក្រុមកីឡាជិះកង់ និងរថយន្តក្រុមឆៃយ៉ាំ នៅលើផ្លូវជាតិលេខ៧ ស្រុកកំពង់សៀម ស្រុកព្រៃឈរ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៦ ស្រុកជើងព្រៃនិងស្រុកបាធាយ ដើម្បីបន្តដំណើរទៅខេត្តកណ្តាល និងរាជធានីភ្នំពេញ៕ញ៉ែមសុផល            

កីឡា ព័ត៌មានសង្គម

បិទការប្រកួតកីឡាមហាជនខេត្តអបអរសាទរខួបទី៤៣ថ្ងៃជ័យជំនះ៧មករា

ព្រះវិហារ៖រដ្ឋបាលខេត្តព្រះវិហារកាលពីរសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២២បានបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្តព្រះវិហារប្រចាំឆ្នាំ២០២២ ដើម្បីចូលរួមអបអរសាទរខួបលើកទី៤៣ឆ្នាំនៃ ថ្ងៃជ័យជំនះ៧មករា (៧មករាឆ្នាំ១៩៧៩-៧មករា២០២២)ក្រោមការ រៀបចំរបស់មន្ទីរ អប់រំ យុវជន និងកីឡាខេត្ត។ ថ្លែងក្នុងការបិទប្រកួតលោក ចេង លឹមហាន់ ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្ត បានលើកឡើងថា វិស័យ អប់រំកាយ និងកីឡា គឺជាវិស័យមួយដែល ប្រមុខរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ និងចាត់ទុកថា ជាវិស័យមួយមានសារៈសំខាន់ចំពោះជាតិ ក្នុងការអភិវឌ្ឍ ព្រមទាំងកិត្តិយសប្រទេសជាតិ។ លោកបានបន្តទៀតថា ពិធីប្រកួតកីឡាមហាជននេះ គឺធ្វើ ឡើងដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា ឲ្យកាន់តែរីកចម្រើនជាលំដាប់ ស្របពេល ដែលប្រទេសជាតិយើងមានសុខសន្តិភាព និងចូលរួមអបអរសាទរខួបទី៤៣ ជ័យជំនះថ្ងៃ ៧មករា (៧មករាឆ្នាំ១៩៧៩-៧មករា២០២២) ។ សូមបញ្ជាក់ថា លទ្ធផលនៃការប្រកួតនាពេលនេះ ចំណាត់ថ្នាក់លេខ១ បាល់ទាត់បុរស បានទៅលើក្រុម ខ្លាព្រៃ CSO FC បាល់ទាត់នារីបានទៅលើក្រុម វិទ្យាល័យជាស៊ីម បាល់ទះបុរស បានទៅលើក្រុម សសយក ស្រុកគូលែន និងបាល់ទះនារីបានទៅលើក្រុម វិទ្យាល័យកំពុងស្រឡៅ៕

កីឡា ព័ត៌មានសង្គម សេដ្ឋកិច្ច

កីឡដ្ឋានមរតកតេជោចំណាយទឹកប្រាក់សាងសង់ប្រមាណជា១៦០លានដុល្លារ

ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី១៨ ខែធ្នូឆ្នាំ២០២១បានអញ្ជើញធ្វើជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ វិមានកីឡដ្ឋានមរតកតេជោដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិ។ កីឡដ្ឋាននេះគឺជាសំណង់ប្រវត្តិសាស្ត្រមួយទៀតសម្រាប់កម្ពុជា និងជាប្រវត្តិសាស្ត្រសម្រាប់ទំនាក់ទំនងកម្ពុជា-ចិនដែលបានចំណាយទឹកប្រាក់សាងសង់ប្រមាណជា១៦០លានដុល្លារ ជាជំនួយឥតសំណងរបស់ចិន។   កីឡដ្ឋាននេះស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៧កន្លងទៅលើផ្ទៃដីទំហំប្រមាណ១៦,២២ហិកតា ទំហំសំណង់ប្រហែល៨,២៤ម៉ឺនម៉ែត្រការ៉េ ។កីឡដ្ឋានខ្នាតធំដែលអាចផ្ទុកអ្នកទស្សនាបាន រហូតដល់៦ម៉ឺននាក់ ហើយមានសមត្ថភាពទទួលរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាថ្នាក់ជាតិ និងអន្តរជាតិធំៗកម្រិតពិភពលោក។

កីឡា ព័ត៌មានសង្គម

អភិបាលខេត្តគាំទ្រសកម្មភាពកីឡាដើម្បីសុខមាលភាពរបស់ពលរដ្ឋ

កំពង់ឆ្នាំង៖អភិបាលខេត្តកំពង់ឆ្នាំងលោកស៊ុន សុវណ្ណារិទ្ធិ ជាមួយលោកស៊ីវរុន សមាជិកក្រុមប្រឹក្សាខេត្ត។កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២១លោកបានជួបសំណេះសំណាលជាមួយក្រុមកីឡាករ និងចុះកិច្ចព្រមព្រៀងរវាងកីឡាករជាមួយក្លិបបាល់ទាត់ឫទ្ធិសែន (Rithisen FC) ដោយមានការអញ្ជើញចូលរួមពីលោកឧកញ៉ា រស់ សុវណ្ណវាសនា ប្រធានកិត្តិយសក្លិប និងលោកសាន់ យូប្រធានក្លិបបាល់ទាត់ឫទ្ធិសែន។ ក្លិបបាល់ទាត់ឫទ្ធិសែនត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០៥ ក្នុងនាមជាក្លិបបាល់ទាត់មួយតំណាងឱ្យខេត្តកំពង់ឆ្នាំង។ចាប់តាំងពីឆ្នាំ២០០៥ ដល់ឆ្នាំ២០១១ ក្លិបបាល់ទាត់ឫទ្ធិសែនបានបោះជំហានជាបន្តបន្ទាប់ ចាប់ពីការប្រកួតកម្រិតភូមិភាគ រហូតដល់ការប្រកួតនៅលើកដំបូងរបស់កម្ពុជា។ ចន្លោះឆ្នាំ២០១១ ដល់មុនឆ្នាំ២០២០ ក្លិបត្រូវបានផ្អាកដំណើរការជាបណ្ដោះអាសន្ន ហើយចាប់ពីឆ្នាំ២០២០ ដោយមានការគាំទ្រពីសំណាក់ថ្នាក់ដឹកនាំខេត្ត សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកំពង់ឆ្នាំង សប្បុរសជន និងមហាជន ក្លិបបាល់ទាល់ទាត់ឫទ្ធិសែនត្រូវបានដំណើរការឡើងវិញ។ បច្ចុប្បន្នក្លិបកំពុងរៀបចំក្រុមកីឡាករដើម្បីចូលរួមការប្រកួតបាល់ទាត់ពានរង្វាន់ថ្នាក់ជាតិ លំដាប់ទី២ រដូវកាលឆ្នាំ២០២១ ដែលនឹងចាប់ផ្ដើមនៅថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខនេះ។នាឱកាសនោះលោកអភិបាលខេត្តកំពង់ឆ្នាំង បានប្រកាសគាំទ្រគ្រប់សកម្មភាពកីឡានៅក្នុងខេត្ត ដើម្បីសុខមាលភាពរបស់ប្រជាពលរដ្ឋបានកាន់តែល្អប្រសើរ យុវជនចៀសឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ សង្គមជាតិកាន់តែមានការអភិវឌ្ឍរីកចម្រើន។ ដើម្បីជាការលើកទឹកចិត្តដល់ក្លិបបាល់ទាត់ឫទ្ធិសែន គ្រូបង្វឹក និងក្រុមកីឡាករលោកបានឧបត្ថម្ភថវិកាចំនួន ១០លានរៀលដល់ក្លិប៕

កីឡា

រកឃើញ២ក្រុមទៀតឡើងវគ្គ Semi-Final ពានរង្វាន់យូរ៉ូ

បន្ទាប់ពីអេស្ប៉ាញនិងអ៊ីតាលី យប់មិញគេបានរកឃើញក្រុមពីរទៀតឡើងវគ្គ៤ក្រុមចុងក្រោយ (Semi-Final) ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប។អង់គ្លេស និងដាណឺម៉ាក បានឈានទៅកាន់វគ្គនេះ ក្រោយយកឈ្នះគូប្រជែងរៀងៗខ្លួន។ ក្នុងការប្រកួតនៅពហុកីឡដ្ឋាន Stadio Olimpico នៃទីក្រុង រ៉ូម ប្រទេស អ៊ីតាលី, ក្រុមបាល់ទាត់ជម្រើសជាតិ អង់គ្លេស បានបំបាក់ក្រុម អ៊ុយក្រែន យ៉ាងចាស់ដៃក្នុងលទ្ធផល ៤-០។៤គ្រាប់របស់អង់គ្លេសរកបានដោយកីឡាករ Harry Kane ២គ្រាប់ម្នាក់ឯង នៅនាទីទី៤ និង ៥០។ ចំណែកខ្សែការពារ Harry Maguire រកបានមួយគ្រាប់ដែរនៅនាទីទី៤៦ ខណៈមួយគ្រាប់ទៀត រកបានដោយកីឡាករ Jordan Henderson នៅនាទីទី៦៣។ រីឯការប្រកួតមួយគូទៀតនៅកីឡដ្ឋាន Baku Olimpiya Stadionu នៃប្រទេស អាហ្ស៊ែបៃហ្សង់, ក្រុមបាល់ទាត់ជម្រើសជាតិ ដាណឺម៉ាក បានយកឈ្នះ ឆែក​ ដោយលទ្ធផល ២-១។២គ្រាប់របស់របស់ដាណឺម៉ាក រកបានដោយកីឡាករ Thomas Delaney នៅនាទីទី៤ និង Kasper Dolberg នៅនាទីទី៤២ […]

Featured កីឡា ព័ត៌មានសង្គម

ដំណើរការសាងសង់កីឡដ្ឋានជាតិមរតកតេជោ សម្រេចបានតាមផែនការ៨០ភាគរយហើយ

ភ្នំពេញ៖បើទោះបីជាកម្ពុជាស្ថិតនៅក្នុងវិបត្តិជំងឺកូវីដ-១៩ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៅឡើយក្តី ប៉ុន្តែ ដំណើរ ការសាងសង់កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ នៅតែបន្តដំណើរការដោយភាពរលូនដែលនឹងសម្រេចបានតាមផែនការដែលបានគ្រោងទុក គិតមក​ដល់​ថ្ងៃទី២៣ ខែមីនា​ ឆ្នាំ២០២១នេះបានប្រមាណ៨០ភាគរយ ខណៈការបំពាក់កៅអីសម្រេចបាន​ជាង​១២.០០០ កៅអី។ លោកវ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់គ.ជ.ប.អ (CAMSOC) បានបង្ហាញបច្ចុប្បន្នភាពនៃដំណើរការសាង​សង់​កីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញនៅពេលនេះ​កំពុងបន្តការសាងសង់ដោយរលូនជាប្រក្រតី ដោយអាចនឹងបញ្ចប់នាអំឡុងចុងខែឧសភា ឆ្នាំ២០២១។ លោកបន្ដថា ពេលនេះការបំពាក់កៅអីអង្គុយ សម្រាប់កីឡដ្ឋានធំ (Main Stadium) សម្រេចបាន​ជាង ១២.០០០ កៅអីហើយ នៅសល់ជាង៤ម៉ឺនកៅអីទៀត ហើយក្នុង១ថ្ងៃៗសម្រេចបានប្រមាណ៨០០កៅអី ។ដោយ​ការបំពាក់កៅអីនេះនឹងអាចរួចរាល់ជាស្ថាពរនៅក្នុងខែមេសា ឆ្នាំ២០២១នេះ។ លោកបានបញ្ជាក់ថា ចំពោះការដាំស្មៅលើទីលានបាល់ទាត់គឺបានដាំពេញទីលានរួចរាល់ហើយ នៅសល់តែផ្លូវរត់អត្តពលកម្មជុំវិញទីលានបាល់ទាត់ប៉ុណ្ណោះ ដែលតាមផែនការការរៀបចំតុបតែងនានាកំពុងពន្លឿនឱ្យ​បានឆាប់​រហ័សផងដែរ។ លោកអគ្គលេខាធិការបន្ថែមថា ខាងភាគីចិនកំពុងពន្លឿនផែនការសាងសង់នេះឱ្យ​បានឆាប់​រហ័ស ដោយទាំងវិស្វករ កម្មករចិន-ខ្មែរទាំងអស់ត្រូវបានថែរក្សាបង្ការជំងឺកូវីដ-១៩ មិនអនុញ្ញាតឱ្យចេញ-ចូលនោះទេ ពោលគឺអ្នកធ្វើការសាងសង់កីឡដ្ឋានធំនេះស្នាក់នៅ ហូបចុក នៅទីនេះតែម្តង។ នេះគឺជា ដំណើរការវឌ្ឍនភាពការងារនៃការងារសាងសង់ពហុកីឡដ្ឋានធំនៃពហុកីឡដ្ឋានជាតិមរតកតេជោ។ សូមបញ្ជាក់ថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡា ស៊ីហ្គេម […]

Featured កីឡា ព័ត៌មានអន្តរជាតិ

ស្ត្រីវ័យ ១១៨ ឆ្នាំម្នាក់ នឹងក្លាយជាអ្នករត់ភ្លើងគូប ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូ

អន្តរជាតិ៖ បើតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បាននិយាយថា នៅក្នុងខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ព្រឹត្តិការណ៍កីឡាអូឡាំពិកក្រុងតូក្យូឆ្នាំ ២០២០ នៅប្រទេសជប៉ុន ស្ត្រីម្នាក់ដែលមានអាយុច្រើនជាងគេលើលោក គឺវ័យ ១១៨ឆ្នាំ នឹងក្លាយជាអ្នករត់ភ្លើងគូប។ លោកយាយ Kane Tanaka មានវ័យ ១១៨ឆ្នាំ សញ្ជាតិជប៉ុនដែលបានរស់រានមានជីវិតពីជំងឺមហារីកចំនួនពីរដង ហើយជាអ្នកចូលចិត្តពិសាភេសជ្ជៈផងនោះ នឹងកាន់យកគូបភ្លើងអូឡាំពិកពីផ្ទះនៅឯស្រុកកំណើតក្នុងក្រុង Fukuoka។ ប៉ុន្តែលោកយាយ Tanaka នឹងត្រូវអង្គុយលើរទេះរុញ ហើយគ្រួសារលោកយាយនឹងរុញរទេះនោះចម្ងាយ ១០០ ម៉ែត្រដើម្បីផ្តល់ភ្លើងគូប។មិនតែប៉ុណ្ណោះលោកយាយ Tanaka ដែលមានអាយុលើសពី ១១០ឆ្នាំរូបនេះ បានប្តេជ្ញាដើរពីរបីជំហានចុងក្រោយនៅមុនពេលហុចគូបភ្លើងដល់អ្នករត់បន្ទាប់។ សូមរំលឹកថា ចំពោះអ្នកមានកំណត់ត្រា កាន់គូបភ្លើងអូឡាំពិកចំណាស់ជាងគេរួមមាន៖ Aida Gemanque សញ្ជាតិប្រេស៊ីលក្នុងអាយុ១០៦ឆ្នាំ បានបំភ្លឺគូបភ្លើងនៅឯព្រឹត្តិការណ៍អូឡាំពិករដូវក្ដៅក្រុងរីយ៉ូ ឆ្នាំ ២០១៦។ អតីតអ្នកលេងវាយកូនឃ្លីលើតុ Alexander Kaptarenko ដែលបានរត់កាន់គូបភ្លើងនៅអូឡាំពិកដូវរងាសូជីឆ្នាំ ២០១៤ នៅក្នុងអាយុ ១០១ ឆ្នាំ។គួរបញ្ជាក់ថា បើមិនមានការប្រែប្រួលអ្វីទេ អូឡាំពិកក្រុងតូក្យូឆ្នាំ២០២០ នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី២៣ ខែកក្កដា ដល់ថ្ងៃទី៨ ខែសីហា […]

កីឡា ព័ត៌មានសង្គម

បិទការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់៧មករា

ព្រះវិហារ៖បិទការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកដណ្ដើមពានរង្វាន់៧មករាក្នុងឱកាសអបអរសាទរខួបលើកទី៤២ថ្ងៃជ័យជំនៈ៧មករា១៩៧៩និង៧មករា២០២១។កាលពីរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០២១លោកនាន់បូរ៉ាអនុប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តព្រះវិហារ។ លោកនាន់បូរ៉ាបានអញ្ជើញប្រគល់ពានរង្វាន់ដល់ក្រុមកីឡាករទទួលបានជ័យលាភីនៃការប្រកួតកីឡាបាល់ទាត់ជ្រើសរើសជើងឯកទូទាំងខេត្តប្រចាំឆ្នាំ២០២១ដែលការប្រកួតនាពេលនេះមានចំនួន៤ពូលស្មើនិង១២ក្រុម។ដើម្បីអបអរសាទរខួបលើកទី៤២នៃថ្ងៃជ័យជំនះ៧មករា១៩៧៩និង៧មករា២០២១នៅមណ្ឌលកីឡាខេត្តព្រះវិហារ។ លោកនាន់បូរ៉ាបានថ្លែងថា៖វិស័យកីឡាត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាល ក្នុងការជម្រុញវិស័យមួយនេះឆ្ពោះទៅរកកិត្យានុភាពជាតិសាមគ្គីភាពនិងមោទនភាពជាតិព្រមទាំងជួយពង្រឹងសុខភាពនិងមិត្តភាពនិងជួយដល់យុវជនគ្រប់មជ្ឈដ្ឋានចៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ។ ឆ្លងតាមការប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល៧ថ្ងៃដោយគិតចាប់ពីថ្ងៃទី៥ខែមករាដល់ថ្ងៃ១១ខែមករាឆ្នាំ២០២១និងដោយឈរលើស្មារតីចេះអធ្យាស្រ័យគ្នាមានសាមគ្គីភាពមិត្តភាពហើយប្រកាន់បានយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍ច្បាប់បញ្ញតិបទបញ្ជាបច្ចេកទេសផងនោះបានធ្វើឱ្យការប្រកួតបញ្ចប់ទៅដោយភាពជោគជ័យគួជាទីមោទនៈ។ ជាលទ្ធផលនៃការប្រកួតបាល់ទាត់នាពេលនេះចំណាត់ថ្នាក់លេខ១បានទៅលើក្រុមខ្លាព្រៃ CSO ទទួលបានថវិការ ២លានរៀល។លេខ២បានទៅលើក្រុមព្រះវិហារCityទទួលបានថវិការ១លាន៦០ម៉ឺន និងលេខ៣ បានទៅលើក្រុមព្រះវិហារ United ទទួលបានថវិការ ១លាន២០ម៉ឺន៕វ៉ាន់ឌី

Featured កីឡា ព័ត៌មានអន្តរជាតិ

​ម៉ៃ​ថៃ​សាន់ ប្រកាសឡើង​សង្វៀន​ម្តងទៀត​ក្រោយពី​ប្រកួត​ត្រឹម​ស្មើ​ជាមួយ​Roy Jones Jr.

​អន្តរជាតិ​៖​អតីត​កំពូល​កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​ម៉ៃ​ថៃ​សាន់​បាន​សំដែង​ការខកចិត្ត​នៅពេល​អាជ្ញាកណ្តាល បានប្រកាស​លទ្ធផល​ត្រឹម​ស្មើ ក្នុងការ​ប្រកួត​ជាពិសេស​ជាមួយ​អតីត​កីឡាករ Roy Jones Jer. កាលពី​ថ្ងៃអាទិត្យ​កន្លងទៅនេះ​ដែលមាន​ការ​ប្រកួត​៨​ទឹក​។​ថៃ​សាន់​បានប្រកាសថា​លោក​នឹង​ស្វះស្វែង សុំឱ្យ​មានការ​ប្រកួត​សារជាថ្មី​ទៀត​ជាមួយ​Jones​ដើម្បី​រកឱ្យឃើញ​ថា​អ្នកណា​ជា​អ្នកឈ្នះ​ពិតប្រាកដ​នាពេល​ខាងមុខនេះ​។​ ​ម៉ៃ​ថៃ​សាន់​ដែល​ពេលនេះ​មាន​អាយុ​៥៤​ឆ្នាំ​បានបញ្ចប់​ពេលវេលា​ជា​កីឡាករ​អាជីព​អស់​រយៈពេល​១៥​ឆ្នាំ​ហើយ​នោះ បាន​ឡើង​ប្រកួត​ជាពិសេស ជាមួយ Jones អាយុ​៥១​ឆ្នាំ ដែល​ការប្រកួត​នោះ ក៏មាន​លក្ខណៈ​ជាការ​សំដែង​ផងដែរ​។ ​ការប្រកួត​នេះ ត្រូវបាន​ធ្វើឡើង​ក្នុង​ទីក្រុង​ឡូ​ស​អង់​ហ្សឺ​ឡេស ដែល​ក្នុងពេលនោះ ក៏មាន​អតីត​កំពូល​កីឡាករ​ប្រដាល់​លំដាប់​ពិភពលោក​បាន​ចូលរួម​ផងដែរ​ដូចជា​៖ David Haye, Lennox Lewis និង​លោក George Foreman ជាដើម​៕Skay news​