Featured នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

ក្រុមហ៊ុន​មួយចង់ពង្រីកវិនិយោគ លើការផលិ​តថាមពល អគ្គិសនីពីសំ​ណល់នៅភ្នំពេញ

ភ្នំពេញ៖ព្រឹកថ្ងៃទី២៩ ខែមករាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យប្រធានក្រុមហ៊ុន Mizuda Group លោក សាន ជានមីង Shan Jianming និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។ក្នុងឱកាសនៃជំនួប លោកប្រធានក្រុមហ៊ុន Mizuda Group បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្តេចមហាបវរធិបតី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យរូបលោក និងសហការីចូលជួបសម្ដែងការគួរសម។ក្នុងនោះប្រធានក្រុមហ៊ុនមួយនេះ បានជម្រាបជូនសម្តេចមហាបវរធិបតីថា ក្រុមហ៊ុន Mizuda Sanitation Cambodia Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group ។កន្លងមកក្រុមហ៊ុនផ្តល់សេវាបោសសម្អាតប្រមូល ដឹកជញ្ជូនសំរាម និងសំណល់រឹងនៅរាជធានីភ្នំពេញប្រមាណ៣ឆ្នាំ ដែលក្រុមហ៊ុនទទួលបានការទទួលស្គាល់ពីអាជ្ញាធរនិងសាធារណជនទូទៅ។ក្នុងពេលជាមួយគ្នាក្រុមហ៊ុនក៏បានផ្តល់សេវា ផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម និងសំណល់រឹងក្នុងរាជធានីភ្នំពេញ និងបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង។ លោកប្រធានក្រុមហ៊ុនក៏បាន ជម្រាបជូនសម្ដេចមហាបវរធិបតី ពីគោលបំណងរបស់ក្រុមហ៊ុនMizudaGroup ក្នុងការពង្រីកការវិនិយោគរបស់ខ្លួន ក្នុងការផលិតថាមពលអគ្គិសនីពីសំណល់ ជាមួយនឹងបច្ចេកវិទ្យាចុងក្រោយ នៃបច្ចេកទេសទំនើបនិងការការពារបរិស្ថានកម្រិតខ្ពស់នៅក្នុងរាជធានីភ្នំពេញផងដែរ។ជាការឆ្លើយតបសម្តេចមហាបវរធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយ និងវាយតម្លៃខ្ពស់ចំពោះដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន Mizuda Sanitation Cambodia Co., Ltd. ។កន្លងមកក្រុមហ៊ុននេះ […]

Featured នយោបាយ ព័ត៌មានសង្គម វប្បធម៌

ប្រវត្តិនៃស្ពាន“ជ្រោយអាឱក-ជ្រោយតាឱក”ក្រោយមកហៅ ស្ពានក្បាលថ្នល់ឬស្ពាន ព្រះមុនីវង្ស”

ភ្នំពេញ៖គួរយល់ដឹងពីប្រវត្តនៃស្ពាន“ជ្រោយអាឱក-ជ្រោយតាឱក ក្រោយមកហៅស្ពានក្បាលថ្នល់ឬស្ពានព្រះមុនីវង្ស”។ស្ពាននេះដំបូងទ្បើយជាស្ពានដែកកសាងដោយវិស្វករបារាំងនាដើមឆ្នាំ១៩២៨។កសាងរួចរាល់បានសម្ពោធដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ១៩២៨ ក្រោមព្រះរាជធិបតីភាពព្រះបាទព្រះមុនីវង្ស។ ស្ពាននេះសាងសង់តំណាលគ្នាជាមួយស្ពានឆ្លងស្ទឹងសង្កែរខេត្តបាត់ដំបង ដែលវត្តមានដល់សព្វថ្ងៃ។កាលកសាងដំបូងគេដាក់ឈ្មោះស្ពាននេះថាស្ពាន “ព្រះមុនីវង្ស”។ប៉ុន្តែដោយសារតែប្រជាពលរដ្ឋមានទម្លាប់ហៅម្តុំនេះថា ជ្រោយអាឱកឬជ្រោយតាឱកនោះក៏នាំគ្នាហៅស្ពាននេះថាស្ពានជ្រោយអាឱកឬស្ពានជ្រោយតាឱក។ប៉ុន្តក៏មានរឿងតំណាលដោយទ្បែកទៀតទាក់ទងឈ្មោះអាឱកឬតាឱក។ម៉្យាងទៀតស្ពាននេះសាងសង់ដោយតភ្ជាប់ក្បាលផ្លូវជាតិលេខ១ និងផ្លូវជាតិលេខ២ ដោយហេតុនោះហើយទើបអ្នកខ្លះក៏ហៅស្ពាននេះថា“ស្ពានក្បាលថ្នល់”។ដោយសារតែស្ពាននេះសាងសង់ពីដែក គឺរយៈពេលប្រើប្រាស់បានតែ៣៦ឆ្នាំប៉ុណ្ណោះ។មកដល់ឆ្នាំ១៩៦៣ស្ពាននេះត្រូវបានកំពូលវិស្វករខ្មែរ លោកវណ្ណមូលីវណ្ណ មកពិនិត្យហើយក៏ប្រកាសផ្អាកការធ្វើចរាចរណ៍នៅអំទ្បុងឆ្នាំ១៩៦៣ បន្ទាប់មកស្ពានដែកនោះបានបាក់ចូលក្នុងទឹកទន្លេ។ចំណែកការធ្វើចរាចរណ៍ត្រូវប្រើស្រទ្បាងជំនួសវិញ។បន្ទាប់មកក៏បានរៀបចំកសាងស្ពានថ្មីធ្វើពីបេតុងជំនួសហើយ បានសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៧ ខែវិច្ឆិកាឆ្នាំ១៩៦៤ ក្រោមអធិបតីភាពសម្តេចព្រះនរោត្តមសីហនុ ដោយដាក់ឈ្មោះថាស្ពាន“ព្រះមុនីវង្សបន្តទៀត”។ក្នុងរជ្ជកាលនៃរបបសាធារណរដ្ឋខ្មែរ ពីឆ្នាំ១៩៧០-១៩៧៥ ស្ពាននេះត្រូវបានគេប្តូរឈ្មោះថា“ស្ពានអង្គការសហប្រជាជាតិ”វិញ។ប៉ុន្តែជាទូទៅគេនៅតែហៅស្ពាននេះថា”ស្ពានព្រះមុនីវង្សឬស្ពានក្បាលថ្នល់”ដដែល។តែទោះយ៉ាងណាស្ពាននេះនៅមានវត្តមានដល់សព្វថ្ងៃ៕ពីហ្វេសប៊ុក៖ជេតសន (នៅមានត)

Featured នយោបាយ ព័ត៌មានសង្គម

សម្តេច​មហាបវរធិបតី អនុញ្ញាតឱ្យរដ្ឋមន្ត្រីនគរបាល​វៀតណាម ចូលជួប​សម្តែង​ការគួរសម

​ភ្នំពេញ៖សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបាន អនុញ្ញាតឱ្យលោកឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។ជំនួបនេះបានធ្វើឡើងនៅវិមានសន្តិភាព កាលពី​ព្រឹក​​ថ្ងៃទី​២៤ ខែមករាឆ្នាំ​២០២៤។ ក្នុងឱកាស​នៃ​ជំនួបលោក​រដ្ឋមន្ត្រីក្រសួង​នគរបាល​វៀតណាម បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ សម្តេច​មហាបវរធិបតី ដែល​បាន​ឆ្លៀតពេល​វេលា​ដ៏​មមាញឹក ​អនុញ្ញាតឱ្យ​រូប​លោកនិង​គណៈប្រតិភូ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ និង​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​លោក​នាយក​រដ្ឋមន្ត្រី​វៀតណាម ​ជូន​ចំពោះ សម្ដេចមហាបវរ​ធិបតី និង​ក្រុមគ្រួសារ​។ឆ្លៀត​ក្នុងឱកាស​នេះ លោក​រដ្ឋមន្ត្រីក៏បាន​បង្ហាញ​ជំនឿ​យ៉ាង​មុតមាំ​​ថា រាជរដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​កិត្តិ​បណ្ឌិត​របស់ សម្តេច​មហា​បវរ​ធិបតីកម្ពុជា​នឹង​សម្រេចបាន​នូវ​សមិទ្ធផល​យ៉ាង​ត្រចះត្រចង់​បន្ថែមទៀត​។ទន្ទឹមនេះលោក​រដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់​អំពី​ការប្ដេជ្ញាចិត្ត​របស់​ភាគី​វៀតណាម​ ក្នុង​ការបន្ត​ពង្រឹង​និង​ពង្រីក​កិច្ច សហប្រតិបត្តិកា​រលើ​គ្រប់​វិស័យ​រវាង​ប្រទេស​ទាំងពីរ ឱ្យ​កាន់តែ​រស់​រវើក​បន្ថែម​ទៀត ជាពិសេស​លើ​ផ្នែក​នយោបាយ សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ក្នុង​ក្របខណ្ឌ​ទ្វេភាគីក៏ដូចជា​ពហុភាគី​។​លោករដ្ឋមន្ត្រី​ក៏បាន​បញ្ជាក់ ​អំពី​ការបន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ លើ​វិស័យ​សន្តិសុខ​ជាតិ ការប្រយុទ្ធប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លងដែន បញ្ហា​គ្រឿងញៀនការប្រយុទ្ធប្រឆាំង​បទល្មើស​គ្រប់​ប្រភេទ និង​ការពង្រីក​កិច្ចសហប្រតិបត្តិការ ​លើ​វិស័យ​ឌីជីថល​រវាង​ក្រសួង​នគរបាល​វៀតណាម និង​ក្រសួងមហាផ្ទៃ​កម្ពុជា តាមរយៈ​ការចែករំលែក​ព័ត៌មាន និង​ផ្លាស់ប្តូរ​បទពិសោធន៍​លើ​វិ័​ស័​យ​ឌីជីថល​នេះ។ ដោយសារ​វៀតណាម​ក៏បាន និង​កំពុងមាន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ឌីជីថល​នេះ ជាមួយនឹង​សិង្ហ​បុរី និង​ម៉ាឡេស៊ី​ផងដែរ​។ជាការ​ឆ្លើយតប សម្តេច​មហាបវរធិបតី ហ៊ុន ម៉ាណែត បាន​សម្តែង​នូវ​សេចក្តីសោមនស្ស​រីករាយ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិការ ​លើ​គ្រប់​វិស័យ​នៃ​ប្រទេស​ទាំងពីរ និង ចំពោះ​កិច្ចសហប្រតិបត្តិការ ​រ​វាង​ក្រសួងមហាផ្ទៃ​កម្ពុជា ​និង​ក្រសួង​នគរបាល​វៀតណាម។ […]

នយោបាយ ព័ត៌មានសង្គម

“កងទ័ពជាកម្លាំងដ៏សំខាន់ អាចបង្កសង្គ្រាម អាចបញ្ចប់សង្គ្រាម និងនាំមកសុខសន្តិភាព”

ភ្នំពេញ៖ព្រឹកថ្ងៃទី២៤ ខែមករាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួប២៥ឆ្នាំ នៃការបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក (២៤មករា១៩៩៩-២៤មករា២០២៤)។សម្តេចធិបតី ហ៊ុន ម៉ាណែតបានលើកឡើងថា“ចំពោះការលើកកម្ពស់កិត្យានុភាពជាតិលើឆាកអន្តរជាតិ កងទ័ពជើងគោកយើងក៏បានចូលរួម ក្នុងការបំពេញបេសកកម្មនៅក្រោមឆត្រអង្គការសហបប្រជាជាតិ ជាមួយបណ្តាអង្គភាពផ្សេងៗ ដែលបំពេញភារកិច្ច។ មិនត្រឹមតែចូលរួមរក្សាសុខសន្តិភាព ក្នុងប្រទេសយើង ប៉ុន្តែបានទៅជួយការពារសុខសន្តិភាព នៅប្រទេសផ្សេងៗទៀតផង។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កាលពីខ្ញុំទៅបារាំងលើកនេះ ក៏មានការសំណូមពរបន្ថែមឱ្យកម្ពុជា ពិចារណាក្នុងបញ្ជូនកងទ័ព ដោយសារកងទ័ពយើងមានកេរ្តិ៍ឈ្មោះ កិត្តិយសដើម្បីទៅជួយថែរក្សាសន្តិភាព នៅតាមបណ្តាប្រទេសផ្សេង។ តាមច្បាប់រដ្ឋធម្មនុញ្ញ ត្រង់មាត្រា៥៣​ បានបញ្ជាក់យ៉ាងច្បាស់ថា កងទ័ពកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋាននៅខាងក្រៅប្រទេស បើគ្មានបេសកកម្មក្រោមឆត្រ របស់អង្គការសហបប្រជាជាតិ។ អីចឹងយើងនឹងបន្តចូលរួមជាមួយយន្តកា របស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមក្នុងការថែរក្សាសុខសន្តិភាព នៅតាមប្រទេសផ្សេងទៀត។យើងយល់ពីផលលំបាកនៃសង្គ្រាម យើងយល់អំពីភាពវេទនារបស់ប្រជាពលរដ្ឋយើង ដោយសារភ្លើងសង្គ្រាម។សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា កងទ័ពជើងគោកបានធ្វើកំណែទម្រង់ជាច្រើនក្នុងរយៈពេល២៥ឆ្នាំមកនេះ ដើម្បីឈានទៅជាកងទ័ពមួយ ដែលចេញពីសមាហរណកម្ម ថែរក្សានូវការបង្រួបបង្រួម ក្លាយទៅជាកងទ័ពមួយដែលមានស្មារតីរឹងមាំ ប្រជាជាតិតែមួយ ហើយបានពង្រឹងសមត្ថភាពខ្លួន ដើម្បីការពារទឹកដី បូរណភាពជាតិ និងការពារសុខសន្តិភាពជូនប្រជាពលរដ្ឋ។សម្ដេចធិបតីបានថ្លែងថា រយ:ពេល៤៥ឆ្នាំកន្លងមកនេះ បានបង្ហាញឱ្យឃើញយ៉ាងច្បាស់ថា កម្ពុជាកំពុងឈានទៅមុខឥតឈប់ឈរ និងស្ថិតនៅលើផ្លូវត្រូវ។កងទ័ពគឺជាកម្លាំងដ៏សំខាន់ […]

Featured នយោបាយ ព័ត៌មានសង្គម

“ទាល់តែអ្នកសារព័ត៌មាន ចេះស្រឡាញ់វិជ្ជាជីវៈ និងឱ្យតម្លៃវិជ្ជាជីវៈសារព័ត៌មានខ្លួនឯងទើបជាមូលដ្ឋានរឹងមាំ”

ភ្នំពេញ៖រសៀលថ្ងៃទី២៣ ខែមករាឆ្នាំ២០២៤ក្រសួងព័ត៌មាន បានបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤។ពិធីដ៏ឧត្តុងឧត្តមនោះក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ក្នុងឱកាសនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា “ការរៀបចំក្រមសីលធម៌ព័ត៌មាននេះគឺដូចគ្នាអ្នកសារព័ត៌មាន គឺជាប្រតិបត្តិករសំខាន់ណាស់ ក្នុងវិស័យព័ត៌មាន។កិច្ចការទាំងអស់នេះគឺចាំបាច់ថែរក្សា ដោយអង្គភាពព័ត៌មាននិងស្ថាប័នព័ត៌មាននិងអ្នកសារព័ត៌មានផ្ទាល់តែម្ដង”។ នាយករដ្ឋមន្ត្រីបានបន្តថា “អាជីពណាត្រូវតែអ្នកនោះស្រឡាញ់ តម្លៃនៃអាជីពមួយៗគឺពីណាអ្នកឱ្យតម្លៃ ?គឺមហាជននឹងប្រជាពលរដ្ឋ។ប៉ុន្តែវាផ្ដើមចេញធំជាងគេបំផុត គឺទាល់តែអ្នកសារព័ត៌មានខ្លួនឯង ស្រឡាញ់អាជីពជាអ្នកសារព័ត៌មាន,ស្រឡាញ់វិជ្ជាជីវៈនិងឱ្យតម្លៃនូវវិជ្ជាជីវៈសារព័ត៌មានខ្លួនឯង ទើបជាមូលដ្ឋានរឹងមាំ។ សម្តេច​បានបញ្ជាក់ថា “ឱ្យតម្លៃតាមណា?គឺតម្លៃតាមការប្រតិបត្តិឱ្យបានត្រឹមត្រូវទៅតាមក្រមសីលធម៌ និងការទទួលខុសត្រូវអាជីពរបស់ខ្លួន ដើម្បីក្លាយទៅជាប្រភពនៃអំណាចជាអ្នកប្រតិបត្តិនៃអំណាចទី៤ ដែលប្រជាពលរដ្ឋអាចទុកចិត្តបាននេះជាការពិត”។ សម្តេចធិបតីបានលើកឡើងទៀតថា រាជរដ្ឋាភិបាលកម្ពុជាបាន និងកំពុងយកចិត្តទុកដាក់ចំពោះសិទ្ធិសេរីភាពសារព័ត៌មាន-សេរីភាពនៅក្នុងការបោះពុម្ពផ្សាយ-សេរីភាពក្នុងការបញ្ចេញមតិដូចដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា។បន្ថែមលើនេះរាជរដ្ឋាភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់ ក្នុងការធានាបរិយាកាសបើកទូលាយការប្រកបវិជ្ជាជីវៈសារព័ត៌មាននិងសោតទស្សន៍ នៅកម្ពុជាតាមរយៈការធានាការគោរពសិទ្ធិ-គ្មានការរើសអើង គ្មានការគំរាមនិងមិនប្រកាន់និន្នាការនយោបាយ។ សម្តេចធិបតីបានធ្វើការកត់សម្គាល់ថា ជាមួយនឹងការរីកចម្រើនយ៉ាងឆាប់រហ័ស នៃបច្ចេកវិទ្យាជា ពិសេសបច្ចេកវិទ្យាឌីជីថលប្រព័ន្ធផ្សព្វផ្សាយ ចាំបាច់ត្រូវធ្វើបរិវត្តន៍កម្មឌីជីថលដើម្បីធានានូវវិសាលភាព នៃការផ្សាយគ្រប់ដណ្ដាប់បាន ទូលាយទូទាំងប្រទេសបានរហ័សនិងមានគុណភាពខ្ពស់។ សម្តេចបន្តថា ទន្ទឹមនឹងការវិវត្តន៍ឥតឈប់ឈរនេះ ក៏កំពុងប្រឈមបញ្ហាមួយចំនួនដែលចាំបាច់ត្រូវកំណត់ ចាត់វិធានការទាំងផ្លូវច្បាប់ និងបច្ចេកទេសជាបន្តបន្ទាប់ដូចរដ្ឋមន្ត្រីបានលើកបញ្ហាប្រឈមទាំងអស់ទាក់ទងនឹង៖ ១-កង្វះខាតនៃបទដ្ឋានគតិយុត្តិនិងបទដ្ឋានបច្ចេកទេស ដើម្បីលើកកម្ពស់វិស័យព័ត៌មាន និងសោតទស្សន៍ស្របតាមការវិវត្តន៍សង្គមនិងបច្ចេកវិទ្យា។

Featured នយោបាយ ព័ត៌មានសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញត្រឡប់មកមាតុប្រទេសវិញ ដោយសុវត្ថិភាព

ភ្នំពេញ៖រសៀលថ្ងៃទី២០ ខែមករាឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ​ ចន្ទមុន្នី ហ៊ុនម៉ាណែត បានដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញត្រឡប់មកដល់មាតុប្រទេសវិញ ប្រកបដោយសុវត្ថិភាព។បន្ទាប់ពីបានអញ្ជើញ បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋបារាំង ទ្វីបអ៊ឺរ៉ុបនិងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក កាលពីថ្ងៃទី១៣ដល់ថ្ងៃទី១៩ ខែមករាឆ្នាំ២០២៤ ដោយនាំមកនូវលទ្ធផលដ៏ជោគជ័យត្រចះត្រចង់ ជូនប្រទេសជាតិកម្ពុជា៕

Featured នយោបាយ ព័ត៌មានសង្គម

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លើកម្រាលព្រំក្រហមនៃទឹកដីទ្វីបអឺរ៉ុប

ភ្នំពេញ៖ក្នុងដំណើរទស្សនកិច្ចផ្លូវការ នៅប្រទេសបារាំងក្នុងសប្តាហ៍នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបាននាំកិត្តិយសដ៏ត្រចះត្រចង់ និងផល ប្រយោជន៍យ៉ាងធំធេង ជូនប្រទេសជាតិនិងប្រជាពលរដ្ឋកម្ពុជា។ ប្រមុខដឹកនាំរាជរដ្ឋាភិបាលបន្តវេន នៃកម្ពុជាត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅលើកម្រាលព្រំក្រហម ប្រកបដោយកិត្តិយសពីសំណាក់ប្រធានាធិបតីបារាំង ឯកឧត្តម អេម៉ានុយអែល ម៉ាក្រុង ក៏ដូចប្រធានព្រឹទ្ធសភា ប្រធានរដ្ឋសភា និងនាយករដ្ឋមន្ត្រីបារាំង ក្នុងឋានៈជាភ្ញៀវទស្សនកិច្ចកម្រិតខ្ពស់ ដែលទទួលការអញ្ជើញដោយផ្ទាល់ ពីឯកឧត្តមប្រធានាធិបតី។ ដំណើរទស្សនកិច្ចនេះបានលើកកម្ពស់ទំនាក់ទំនងប្រទេសទាំង២ ឱ្យកាន់តែមានលក្ខណៈស៊ីជម្រៅថែមមួយកម្រិតទៀត។ សូមកត់សម្គាល់ថា បារាំងគឺជាប្រទេសដ៏មានឥទ្ធិពលបំផុតមួយនៅអឺរ៉ុប។ដូច្នេះភាពស៊ីជម្រៅនៃចំណងទាក់ទងកម្ពុជា-បារាំងនឹងជះឥទ្ធិពលទៅលើទំនាក់ទំនងកម្ពុជានិងសហភាពអឺរ៉ុបទាំងមូល។ នេះគឺជាជំហានការទូតដ៏សំខាន់មួយទៀតនៃទំនាក់ទំនងកម្ពុជាបារាំង(និយាយដោយឡែក) និងកម្ពុជា-អឺរ៉ុប (និយាយជារួម) ក្នុងយុគសម័យសម្តេចមហាចវរធិបតី ហ៊ុន ម៉ាណែត។នៅលើទិដ្ឋភាពសេដ្ឋកិច្ចវិញ គ្រាន់តែឈានជើងជាន់ទឹកដីបារាំងភ្លាម មេដឹកនាំវ័យក្មេងដ៏សកម្មរបស់កម្ពុជា បានទទួលជួបថ្នាក់ដឹកនាំក្រុមហ៊ុនធំៗ របស់បារាំងរហូតដល់ជាង១០ក្រុមហ៊ុន។ក្នុងនោះក៏មានការចុះហត្ថលេខាលើអនុស្សរណៈ យោគយល់គ្នាជាមួយក្រុមហ៊ុនបារាំងចំនួន៦ផងដែរ។នៅឯប្រទេសស្វីស ក្រៅពីចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក  សម្តេចធិបតីក៏បានទទួលជួបក្រុមហ៊ុនធំៗនៅអឺរ៉ុបចំនួន៩បន្ថែមទៀត ដែលសរុបទៅមានក្រុមហ៊ុនអឺរ៉ុបមិនតិចជាង២០ទេ ដែលសម្តេចធីបតីទទួលជួបទល់មុខ ដោយមិនរាប់បញ្ចូលជំនួបក្នុងវេទិកាធុរកិច្ចកម្ពុជា-អឺរ៉ុប ដែលមានក្រុមហ៊ុនរាប់រយចូលរួមនោះផងទេ។លទ្ធផលដ៏ត្រចះត្រចង់នេះមិនមែនកើត ឡើងដោយចៃដន្យឡើយ។ ប៉ុន្តែវាគឺជាស្នាដៃរួមគ្នាដែលសាងឡើងដោយមេដឹកនាំជំនាន់ទី១ គឺសម្តេចតេជោ ហ៊ុន សែន និងសមត្ថភាពដ៏ប៉ិនប្រសប់របស់មេដឹកនាំជំនាន់ទី២ គឺសម្តេចធិបតី ហ៊ុន ម៉ាណែត។  មេដឹកនាំចាស់ពូកែកសាងស្នាដៃ ខណៈអ្នកដឹកនាំថ្មីពូកែថែរក្សាពូនជ្រុំ និងពង្រីកបន្ថែម។នេះគឺជាចំណុចខ្លាំងរបស់កម្ពុជា ដែលជាចលករលើកស្ទួយកិត្យានុភាព […]

Featured នយោបាយ ព័ត៌មានសង្គម សេដ្ឋកិច្ច

បង្កើតក្រុង“រុនតាឯកតេជោសែន”ដោយ​មានសង្កាត់ធំៗចំនួន២ ក្នុងខេត្តសៀមរាប

ភ្នំពេញ៖រាជរដ្ឋាភិបាល​បាន​សម្រេចបង្កើតក្រុងថ្មីមួយទៀតគឺក្រុង“រុនតាឯកតេជោសែន” ដោយកាត់យកឃុំរុនតាឯក ចេញ​ពីស្រុកបន្ទាយស្រី និង​ឃុំបល្ល័ង្កចេញពីស្រុកប្រាសាទបាគង។ទីតាំងរដ្ឋបាលក្រុង “រុនតាឯកតេជោសែន” ស្ថិតនៅក្នុងសង្កាត់រុនតាឯក ខេត្តសៀមរាប ។ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាលក្រុង “រុនតាឯកតេជោសែន”ត្រូវបានអនុលោមតាមច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និងអនុក្រឹត្យលេខ១៨២ អនក្រ.បក ចុះថ្ងៃទី២ ខែធ្នូឆ្នាំ២០១៩ស្ដីពីមុខងារ និង​រចនាសម្ព័ន្ធរដ្ឋបាលក្រុង។ការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុង “រុនតាឯកតេជោសែន” ត្រូវអនុលោមតាមមាត្រា១៨ ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌនិងមាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។ ការបង្កើតក្រុង “រុនតាឯកតេជោសែន” ត្រូវចូលជាធរមានសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៤៕

Featured នយោបាយ ព័ត៌មានសង្គម

ឆ្នាំនេះនៅថ្ងៃទី៣ឧសភា នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយអ្នកសារព័ត៌មាន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានឱ្យដឹងថា សម្ដេចបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជួបជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤នឹងធ្វើឡើងនៅថ្ងៃទី៣ ខែឧសភាខាងមុខ។លោក ទេព អស្នារិទ្ធ បានឱ្យអ្នកសារព័ត៌មានបានឱ្យដឹងថ្ងៃទី១២ ខែមករាថា ជំនួបរវាងនាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌​មានឆ្នាំ២០២៤នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែឧសភាខាងមុខ គឺចំថ្ងៃទិវាសេរីភាពសារព័ត៌មានពិភពលោក។ កាលពីថ្ងៃទី៩ ខែមករាកន្លងទៅ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្តីពីការត្រៀមលក្ខណៈរៀបចំពិធីជួបប្រជុំរវាងសម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្រ្តី ជាមួយអ្នកសារព័ត៌មានលើកទី៦ឆ្នាំ ២០២៤ផងដែរ។លោក នេត្រ ភក្រ្ដា បានឱ្យដឹងកាលពីរសៀលថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ ២០២៣កន្លងទៅថា ការសម្រេចជ្រើសរើសយកថ្ងៃទី៣ ខែឧសភាឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេច របស់រាជរដ្ឋាភិបាល។លោករដ្ឋមន្ត្រីបានបន្តថា ក្រសួងព័ត៌មាននឹងរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់ទាំងអស់ ដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយ ដើម្បីដាក់ជូនសម្ដេចធិបតីនាយករដ្ឋមន្រ្ដីពិនិត្យ និងដោះស្រាយ។ គួរបញ្ជាក់ថា សម្ដេចតេជោ ហ៊ុន សែន […]

Featured នយោបាយ ព័ត៌មានសង្គម

នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្តេចតេជោហ៊ុនសែន​ កោះយ៉

កោះកុង៖ព្រឹកថ្ងៃទី៨ ខែមករាឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ស្ពានសម្តេចតេជោ ហ៊ុន សែន​កោះយ៉ ក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង។ជាមួយនោះក៏បានជួបសំណេះសំណាលជាមួយ កម្មករនិយោជិកប្រមាណជាង១០.០០០នាក់។ជាលើកទី១១ និងជាជំនួបលើកដំបូងក្នុងឆ្នាំ២០២៤ ដែលសម្តេចធិបតី នាយករដ្ឋមន្ត្រី អញ្ជើញចុះជួបសំណេះសំណាល ជាមួយកម្មករនិយោជិកតាមបណ្តារោងចក្រ សហគ្រាសនានា ក្នុងឋានៈជានាយករដ្ឋមន្ត្រី។កម្មករនិយោជិកចំនួន១១.០០០នាក់ មកពីបណ្តារោងចក្រ សហគ្រាសចំនួន៥។ក្នុងនោះរោង​ចក្រកាត់ដេរសម្លៀកបំពាក់១-រោងចក្របង្គុំខ្សែភ្លើង១-រោងចក្របរិក្ខារអេឡិចត្រូនិក១-រោងចក្រប៉ាក់លើសម្លៀកបំពាក់១ និងរោងចក្រដំឡើងរថយន្តនិងបង្គុំខ្សែភ្លើង​១។ស្ពានបេតុងដែលសម្ពោធដាក់ឱ្យប្រើប្រាស់នាពេលនេះ ឈ្មោះ“ស្ពានសម្តេចតេជោ ហ៊ុន សែន កោះយ៉”។ ស្ពាននេះជាសមិទ្ធផលថ្មីមួយទៀត សម្រាប់ប្រជាពលរដ្ឋរស់នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះ​កុង ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន តាមរយ:អ្នកឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភានិងភរិយា។ ស្ពាននេះមានប្រវែង១២០ម៉ែត្រទទឹង១១ម៉ែត្រ ចំណាយថវិកាសាងសង់អស់១.៣៨៧.០០០ដុល្លារ៕