សន្តិសុខ

បុរសម្នាក់ផ្សារោងលក់ដូរធ្វើអំពីដែកឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់ភ្លាម

កណ្តាល៖បុរសម្នាក់បានឡើងផ្សារោងលក់ដូរធ្វើអំពីដែកឆ្លងចរន្តអគ្គិសនីឆក់បណ្តាលឱ្យស្លាប់ភ្លាមដែលហេតុការណ៍នេះកើតនៅភូមិចិនកោះឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលកាលពីល្ងាចថ្ងៃទី៥ខែឧសភា ឆ្នាំ២០២១។

សមត្ថកិច្ចបានឱ្យដឹងថា៖ជនរងគ្រោះឈ្មោះ អ៊ិច ប៊ុនធឿន ភេទប្រុសអាយុ ៥១ ឆ្នាំមុខរបរជាងផ្សារដែកទីលំនៅបច្ចុប្បន្ន ភូមិ គគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

បុរសឈ្មោះ អ៊ិច ប៊ុនធីម អាយុ ២៦ ឆ្នាំត្រូវជាកូនបង្កើតជនរងគ្រោះបានឱ្យដឹងថា៖ ខ្លួននិងឪពុកបានទៅធ្វើរោងលក់ដូរសង់អំពីដែកឱ្យគេ។ ពេលនោះខ្លួន និងឪពុកបានឡើងទៅផ្សាផ្លានដែកដំបូលរោង ពេលផ្សាររួច ខ្លួនក៏បានចុះមកមុន ដោយជនរងគ្រោះ នៅស្រាយក្បាលខ្សែភ្លើងទុក។

មួយសន្ទុះខ្លួនក្រឡេកមើលទៅខាងលើស្រាប់តែឃើញឪពុកដួលនៅលើឈើដែលដាក់នៅពីលើផ្លាន ភ្លាមនោះបាននាំគ្នាយកជនរងគ្រោះដាក់ចុះមកក្រោម និងយកមកមន្ទីពេទ្យបង្អែកស្រុកកៀនស្វាយ ពេលទៅដល់មន្ទីរពេទ្យ ក្រុមគ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានស្លាប់បាត់ទៅហើយ៕ដោយ៖ចំប៉ា

rsc

Leave a Reply

Your email address will not be published. Required fields are marked *