ព័ត៌មានសង្គម សន្តិសុខ សេដ្ឋកិច្ច

បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន​ ជាតិចិនម្នាក់ជាមួយវត្ថុតាង ជាង២គីឡូទៅតុលាការ

​ភ្នំពេញ៖កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន​ នៃក្រសួងមហាផ្ទៃ​ បានបើកប្រតិបត្តិការបង្ក្រាបករណីគ្រឿងញៀន ដោយដកហូតវត្ថុតាងជាង២គីឡូក្រាម និងចាប់ឧក្រិដ្ឋជនជាតិចិនម្នាក់។  មន្ត្រីក្នុងប្រតិបតិ្តការបានឱ្យដឹង កាលពីព្រឹកថ្ងៃ​ទី២៨​ខែកុម្ភៈ​នេះថា កម្លាំង​ជំនាញ​នៃមន្ទីរប្រឆាំងគ្រឿងញៀន បានចុះបង្ក្រាបករណីជួញដូរគ្រឿងញៀន ដោយឃាត់ខ្លួនជនជាតិចិនម្នាក់និង រឹបអូសគ្រឿងញៀនជាង ២គីឡូក្រាម​នៅ២កន្លែងផ្សេងគ្នា ក្នុងរាជធានីភ្នំពេញ។មន្ត្រីដដែលបនបន្តថា​ ដោយទទួលបញ្ជាពីនាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងឧត្ដមសេនីយ៍ឯក ព្រុំ សន្ធរ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាផ្ទាល់នៃឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។កាលពីរសៀលថ្ងៃទី២៥ ខែកុម្ភៈឆ្នាំ២០២៤ កម្លាំងនគរបាលក្រសួងមហាផ្ទៃ ជាមួយកម្លាំងនគរបាលរាជធានីភ្នំពេញ បានសហការបង្រ្កាបករណី ជួញដូរគ្រឿងញៀន នៅ២គោលដៅផ្សេងគ្នា។ទី១-មុខសណ្ឋាគារកាសា សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន និងទី២-នៅខុនដូរមួយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការកម្លាំងជំនាញបានឃាត់ ជនសង្ស័យម្នាក់ឈ្មោះ តាក ជ័ង DA ZHANG  អាយុ៣០ឆ្នាំ ជាជនជាតិចិន។ជាមួយនោះដកហូតវត្ថុតាងគ្រឿងញៀនច្រើនប្រភេទ សរុបទម្ងន់២គីឡូ៨១.៤១ក្រាម។បន្ទាប់ពីសាកសួរនិងត្រួតពិនិត្យរួច ផ្នែកជំនាញបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាង ទៅតុលាការរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕

 

 

rsc

Leave a Reply

Your email address will not be published. Required fields are marked *