នយោបាយ ព័ត៌មានសង្គម

មេបញ្ជាការ​កងទ័ពជើងគោកប្រាប់​ក្រុមប្រឆាំង​ឱ្យឈប់ផ្សាយ​ព័ត៌មាន​ប្រឌិត

ភ្នំពេញ៖​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​មេបញ្ជាការ​កងទ័ពជើងគោក​និង​ជា​អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេ​មរ​ភួ​មិ​ន្ទ​បាន​ប្រាប់​ក្រុមប្រឆាំង​គួរ​រួមគ្នា​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩​ជាជាង​ប្រើ​ព័ត៌មាន​មិន​ពិត​ប្រឆាំងនឹង​រូបលោក​។

​នា​ប៉ុន្មាន​ថ្ងៃ​មកនេះ​ក្រុមប្រឆាំង​ក្រៅប្រទេស​ត្រូវគេ​ឃើញ​បាននាំគ្នា​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ថា​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​ត្រូវបាន​វៀតណាម​ចាប់ខ្លួន​ក្នុងការ​ផ្ទុះអាវុធ​មួយ​កាលពី​ខែមីនា​ដែល​កម្ពុជា​មិនដែល​មាន​កើតហេតុ​ការណ៍​នោះឡើយ​។​ព័ត៌មាន​មិន​ពិត​នេះ​ត្រូវបាន​ក្រុមប្រឆាំង​នៅ​ក្រុង​ហ្វី​ឡា​ដែល​ហ្វី​យ៉ា​នៃ​រដ្ឋ​ផិ​ន​ស៊ី​ល​វេ​នីញ៉ា​ក្នុង​សហរដ្ឋអាមេរិក​បាន​ផ្សព្វផ្សាយ​ជា​វីដេអូ​ប្រឌិត​ដើម្បី​បំពុល​សាធារណមតិ​។

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​នៅ​ថ្ងៃទី​១៤​ខែមេសា​បាន​ប្រាប់​បណ្តាញសារព័ត៌មាន​ក្នុងស្រុក​ដែល​បាន​សាកសួរ​រូបលោក​អំពី​ព័ត៌មាន​ផ្សព្វផ្សាយ​អំពី​ក្រុមប្រឆាំង​នៅក្រៅ​ប្រទេស​នោះ ដោយ​បញ្ជាក់ថា លោក​បានឃើញ​ព័ត៌មាន​នោះ​បង្ហោះ​ប៉ុន្មាន​ថ្ងៃ​មកហើយ​។​

ប៉ុន្តែ​លោក​មិន​ចាប់អារម្មណ៍​ក្នុងការ​ឆ្លើយតប​ទៅវិញ​ទេ​ព្រោះ​វា​មិនមែនជា​កិច្ចការ​សំខាន់​។​អ្វី​ដែលជា​កិច្ចការ​សំខាន់​ចំពោះមុខ​ហើយ​ដែល​លោក​បាន​ជាប់រវល់​បំពេញ​កិច្ចការ​នាពេលនេះ​គឺ​ការចូល​ជាមួយ​ស្ថាប័ន​។​អាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដូចជា​ប្រជាពលរដ្ឋ​ខ្មែរ​រាប់លាន​នាក់​ដើម្បី​រួមដៃគ្នា​ជួយ​បង្កា​និង​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩”​។​
លោក​បាន​បន្តថា​លោក​សូម​ផ្តល់យោបល់​ទៅ​អ្នក​ដែល​តែងតែ​ប្រឌិត​រឿង​មិនចេះចប់​គួរ​យល់​ពី​កាលៈទេសៈ​ខ្លះ​ផង​។​លោក​បញ្ជាក់​ពេលនេះ​ជា​ពេលដែល​ប្រទេសជាតិ​និង​ប្រជាជន​ខ្មែរ​ទាំងមូល​ត្រូវ​រួម​សាមគ្គី​គ្នា​ដើម្បី​បង្កា​និង​ទប់ស្កាត់​ជាមួយ​ជំងឺ​ដ៏​កាច​សាហាវ​ដែល​បាន​ប៉ះពាល់​ដល់​ប្រជាជន​ខ្មែរ​ទាំង​ក្នុង​និង​ក្រៅប្រទេស។​ក៏ដូចជា​ប្រជាពលរដ្ឋ​នៅលើ​សកលលោក​មិនមែនជា​ពេលដែល​ត្រូវ​រក​វិធី​ញុះញង់​បំបែកបំបាក់​គ្នា​នោះទេ​៕សុភាព

rsc

Leave a Reply

Your email address will not be published. Required fields are marked *