សន្តិសុខ

បញ្ជូន​ជន​ម្នាក់​ទៅ​តុលាការ​ករណី​ពាក់​ផ្កាយ​ពីរ​ក្លែងក្លាយ​និង​គំរាម​បាញ់សម្លាប់​

ភ្នំពេញ​៖​កម្លាំង​នគ​បាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​នៅ​ព្រឹក​ថ្ងៃទី​៦​ខែឧសភា​ឆ្នាំ​២០២០​នេះ​បាន​បញ្ជូន​ខ្លូន​ជនសង្ស័យ​ម្នាក់​ឈ្មោះ​សេង​សុ​ភ័​ក្រ​ត្រា​អាយុ​៤៧​ឆ្នាំទៅ​តុលាការ​រាជធានី​ភ្នំពេញ​ដើម្បី​ចាត់ការ​តាមច្បាប់ ពាក់ព័ន្ធ​ករណី​ធ្វើ​សកម្មភាព​គំរាម​បាញ់សម្លាប់​,​គំរាម​ហែកកេរ្ដិ៍​,​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​ឆបោក​។​

​មន្ត្រី​សមត្ថកិច្ច​បានឱ្យដឹងថា​ការចាប់ខ្លួន​បុរស​នេះ​ក្រោយ​បន្លំ​ជា​នគរបាល​ពាក់​ផ្កាយ​ពីរ​នៅ​ក្រសួងមហាផ្ទៃ​ហើយ​ធ្វើ​សកម្មភាព​គំរាម​សម្លាប់​,​គំរាម​ហែកកេរ្ដិ៍​,​ប្រើប្រាស់​អាវុធ​ខុសច្បាប់​និង​ឆបោក​។​ការឃាត់ខ្លួន​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៤​ខែឧសភា​ឆ្នាំ​២០២០​នៅ​សង្កាត់​ជ្រោយចង្វារ​ខណ្ឌ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។


​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ក្លែងបន្លំ​ជាម​ន្ដ្រី​នគរបាលជាតិ ឋានន្ដរស័ក្ដិ​ផ្កាយ​ពីរ នៅ​ក្រសួងមហាផ្ទៃ ប្រាកដ​មែន​។​ក្នុង​នោះបាន​យកប្រាក់​ពី​ជនរងគ្រោះ ចំនួន ១០.៥០០​ដុល្លារ ដើម្បី​រត់ការ​ចូល​ក្របខណ្ឌ​នគរបាលជាតិ តែ​រត់ការ​មិនបាន ហើយក៏​ចាយ​អស់​ទៅ​។


​ពេល​ជនរងគ្រោះ​ទូរស័ព្ទ​ទារលុយ ខ្លួន​បាន​ផ្ញើ​សារ​គំរាម​បាញ់សម្លាប់ បើសិន​នៅតែ​ទារលុយ​ទៀត​។ លុះដល់​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ ក៏ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង រួមជាមួយ អាវុធខ្លី​មួយ​ដើម ម៉ាក Glock 26 គ្មាន​លិខិត​ប្រើប្រាស់ ៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *