ព័ត៌មានសង្គម សន្តិសុខ

ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវគោក​៦​ថ្ងៃ​និង​ផាកពិន័យ​លើ​យានយន្ត​បាន​ចំនួន​ជាង​១​ម៉ឺន​គ្រឿង​

ភ្នំពេញ​៖​កម្លាំង​ន​របាល​បាន​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវគោក​ក្នុង​រយៈពេល​៦​ថ្ងៃ​និង​ផាកពិន័យ​លើ​យានយន្ត​បាន​ចំនួន​១២.៤៤១​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​៩.៣៥៧​គ្រឿង​និង​រថយន្ត​៣,០៨៤​គ្រឿង​។​ក្រោម​ការ​រឹតបន្ដឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដោយ​បង្កើន​ប្រាក់​ពិន័យ​តាម​អនុក្រឹត្យ​លេខ​៣៩​នៅ​ទូទាំងប្រទេស​កម្ពុជា​គឺ​ថ្ងៃទី​១-៦​ខែឧសភា ឆ្នាំ​២០២០​នេះ​។​

អ្នកនាំពាក្យ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​បាន​ថ្លែងថា​រយៈពេល​៦​ថ្ងៃនេះ​គេ​សង្កេតឃើញ​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​សរុប​៣៦​លើក​ស្លាប់​១៩​នាក់ និង​របួស​៥០​នាក់​។ សម្រាប់​ថ្ងៃទី​៦ ខែឧសភា​នេះ យានយន្ត​ដែល​ល្មើស​ត្រូវបាន​ត្រួតពិនិត្យ​និង​ផាកពិន័យ​មាន​១.៨៤៣​គ្រឿង​។​ក្នុងនោះ​ម៉ូតូ​មាន​១.៣៦១​គ្រឿង និង​រថយន្ត​៤៨៣​គ្រឿង​។​

​លោក​បន្តថា​សម្រាប់​ម៉ូតូ​បទល្មើស​ត្រូវ​បានក​ត់​សម្គាល់​ភាគច្រើន​គឺ​អត់​ពាក់មួក​បំពាន​ស្លាក​សញ្ញា​និង​អត់​ស្លាក​លេខ​។​សម្រាប់​រថយន្ត​វិញ​ពាក់ព័ន្ធ​នឹង​ការ​ល្មើស​ល្បឿន​អត់​ពាក់​ខ្សែក្រវាត់​គ្មាន​បណ្ណ​បើកបរ​និង​បើកបរ​ប្រើប្រាស់​ទូរស័ព្ទ​។​

ក្នុងនាម​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​លោក​ឆាយ​គឹម​ខឿន​បាន​វាយតម្លៃថា​រយៈពេល​៦​ថ្ងៃនេះ​ការអនុវត្ត​តាម​អនុក្រឹត្យ​ថ្មី​ក្នុងការ​ផាកពិន័យ​យានយន្ត​ល្មើ​សបាន​ដំណើរការ​ទៅ​យ៉ាង​ល្អប្រសើរ​៕​

rsc

Leave a Reply

Your email address will not be published. Required fields are marked *