សន្តិសុខ

រថយន្ត​បើក​លឿន​គេច​ពី​កង់​បី​ជ្រុល​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​បណ្តាលឱ្យ​ក្រឡាប់​

​ភ្នំពេញ​៖​បុរស​ម្នាក់​បាន​បើករថយន្ត​LexusRX400h​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AK9165​ក្នុង​ល្បឿន​លឿន​ហើយ​បានគេច​ពី​កង់​បី​ជ្រុល​ចង្កូត​ទៅបុក​របាំង​ថ្ម​ចែកផ្លូវ​បណ្ដាលឱ្យ​រថយន្ត​ក្រឡាប់​។​ករណីនេះ​កើតឡើង​នៅតាម​បណ្ដោយ​ផ្លូវ​លេខ​២៧១​ក្នុង​សង្កាត់​ផ្សារ​ដើមថ្កូវ​ខណ្ឌចំការមន​កាលពី​យប់​ថ្ងៃទី​១៧​ខែកក្កដា​ឆ្នាំ​២០២០ ។​

​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ដល់ទី​តាំង​កើតហេតុ​និង​បានធ្វើការ​ទំនាក់ទំនង​ទៅ​កម្លាំង​សមត្ថកិច្ច​ជំនាញ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ឱ្យ​ចុះមក​ធ្វើការ​វាស់វែង​យក​រថយន្ត​បង្ក​ទៅ​រក្សាទុក ដើម្បី​រង់ចាំ​ដោះស្រាយ​តាមច្បាប់​៕

Leave a Reply

Your email address will not be published. Required fields are marked *