ព័ត៌មានសង្គម សុខាភិបាល

​អង្គការ​រ៉ា​ក់​បង្រៀន​អ្នកសារព័ត៌មាន​អំពី​សុខភាព​ផ្លូវភេទ​បន្ត​ពូជ​និង​ការ​រំលូតកូន​

ភ្នំពេញ​៖​អង្គការ​រ៉ា​ក់បាន​រៀបចំ​សិក្ខាសាលា​តម្រង់ទិស​ស្ដីពី​សុខភាព​ស្ត្រី​ដល់​បណ្ដាញ​អ្នកសារព័ត៌មាន​អំពី​សុខភាព​ផ្លូវភេទ​សុខភាព​បន្ត​ពូជ​និង​ការ​រំលូតកូន​ដើម្បី​រួមចំណែក​ផ្សព្វផ្សាយ​ព័ត៌មាន​ត្រឹមត្រូវ និង​កាត់បន្ថយ​ការ​មាក់ងាយ​ជុំវិញ​ការ​រំលូត​។​

​ការរៀបចំ​សិក្ខាសាលា​ស្ដីពី​«​បណ្ដាញសារព័ត៌មាន​និង​ការកសាង​សមត្ថភាព​ដើម្បី​កាត់បន្ថយ​ការ​មាក់ងាយ​ជុំវិញ​ការ​រំលូត​»​និង​វគ្គ​បណ្ដុះបណ្ដាល​ស្ដីពី​«​ការឆ្លុះបញ្ចាំង​ពី​ទស្សនៈ​ជុំវិញ​ការ​រំលូត​នៅ​ប្រទេស​កម្ពុជា​និង​សុខភាព​ផ្លូវភេទ​សុខភាព​បន្ត​ពូជ​និង​សិទ្ធិ​»​បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២២​ដល់​ថ្ងៃទី​២៤​ខែកក្កដា​ឆ្នាំ​២០២០​នា​សណ្ឋាគារ​សាន់វេ

លោក​វេជ្ជបណ្ឌិត​វ៉ា​ជីវ័ន​នាយក​ប្រតិបត្តិ​អង្គការ​រ៉ា​ក់បាន​មានប្រសាសន៍ថា​៖​សិក្ខាសាលា​នេះ​មាន​គោលបំណង​លើកកម្ពស់​ឥរិយាបថ​ចូលរួម​កាត់បន្ថយ​ការ​មាក់ងាយ​និង​រើសអើង​ជាពិសេស​អ្នកផ្តល់​សេវា​រំលូត​ស្ត្រី​ដែល​ស្វែងរក​និង​ទទួលបាន​សេវា​រំលូត​។​

សិក្ខាសាលា​នេះ​មានការ​គាំទ្រ​ដោយ​មូលនិធិ​សកម្មភាព​រំលូត​ដោយ​សុវត្ថិភាព​(SAAF)​ដើម្បី​អនុវត្ត​គម្រោង​«​បណ្តាញសារព័ត៌មាន​និង​ការកសាង​សមត្ថភាព​ដើម្បី​កាត់បន្ថយ​ការ​មាក់ងាយ​ជុំវិញ​ការ​រំលូត » ដែល​គម្រោង​នេះ នឹង​អនុវត្ត​រយៈពេល​១៨​ខែ ។​

​សូមបញ្ជាក់ថា​អង្គការ​រ៉ា​ក់​រៀបចំ​សិក្ខាសាលា​តម្រង់ទិស​នេះ​គឺ​រយៈពេល​២​ថ្ងៃ​កន្លះ​មាន​អ្នកចូលរួម​ចំនួន​៦០​នាក់​មកពី​ក្រសួង​ព័​ត៌​ចំនួន​១៤​នាក់​និង​បណ្តាញសារព័ត៌មាន​ឯករាជ​និង​ស្ថានីយ៍ទូរទស្សន៍​ឯកជន​ចំនួន​១៦​នាក់​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ចំនួន​៣០​នាក់​។​

លោកស្រី​កុ​ច​នារ​តី​ទីប្រឹក្សា​ក្រសួងពត៌មាន​និង​លោក​វេជ្ជបណ្ឌិត​ប៉ិច​សុធី​អនុប្រធាន​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​នៃ​ក្រសួងសុខាភិបាល បាន​អញ្ជើញ​ជា​វាគ្មិន​នៅក្នុង​សិក្ខាសាលា​នេះ​។​

​លោកស្រី​កុ​ច នារ​តី ទីប្រឹក្សា​ក្រសួង​ព័ត៌មាន​និង​ជា​តំណាង​លោក​ខៀវ​កា​ញ៉ា​រី​ទ្ធ​រដ្ឋមន្ត្រី​ក្រសួងពត៌មាន បាន​លើកឡើងថា​៖​សិក្ខាសាលា​តម្រង់ទិស​នេះ​មាន​សារៈសំខាន់​ណាស់​ដើម្បី​កសាង​និង​ពង្រឹងសមត្ថភាព​ដល់​អ្ន​ក​សារពត៌មាន​ក្នុងការ​ចូលរួមចំណែក​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ត្រឹមត្រូវ​និង​ច្បាស់លាស់ ទៅដល់​ប្រជាពលរដ្ឋ​អំពី​សុខភាព​បន្ត​ពូជ ជាពិសេស​ការ​រំលូតកូន​ដោយ​សុវត្ថិភាព​។​

​លោក​វេជ្ជបណ្ឌិត​ប៉ិច​សុធី​អនុប្រធាន​មជ្ឈមណ្ឌល​គាំពារ​មាតា​និង​ទារក​បាន​មានប្រសាសន៍​ឱ្យដឹងថា​រាជរដ្ឋាភិបាល​ជាពិសេស​ក្រសួងសុខាភិបាល​បាននិងកំពុង​ធ្វើ​ការកែ​លម្អ​ស្ថានភាព​បន្ត​ពូជ​នៅ​កម្ពុជា​ឱ្យ​កាន់តែ​ប្រសើរ​។​លោក​វេជ្ជបណ្ឌិត​បានបញ្ជាក់​ថា​ការ​រំលូត​គឺ​ស្របច្បាប់​នៅក្នុង​ប្រទេស​កម្ពុជា​។​ច្បាប់​នៃ​ការ​រំលូត​បានប្រកាស​ជា​ផ្លូវការ​តាំងពី​ឆ្នាំ​១៩៩៧​និង​ប្រកាស​ឱ្យ​អនុវត្ត​ដោយ​ក្រសួង​សុខ​ភិ​បាល​នៅ​ឆ្នាំ​២០០២​។​
​ការ​រំ​ឡូត​ដោយ​សុវត្ថិភាព​អាច​អនុវត្តបាន​លុះណាតែ​ផ្ទៃពោះ​មាន​លក្ខណៈ​មិន​ប្រក្រតី​ដែល​អាច​បង្ក​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ម្តាយ​ឬ​ទារក​ករណី​មាន​ផ្ទៃពោះ​ដោយសារ​ការរំលោភ​និង​ទារក​ដែល​នឹង​កើតមក​មាន​ជំងឺ​ធ្ងន់ធ្ងរ​ព្យាបាល​ពុំជា​៕សុផល​

Leave a Reply

Your email address will not be published. Required fields are marked *